CamNews

ព័ត៌មានជាតិ 

ការពិតនៅពីក្រោយរឿងបុរសម្នាក់លោតទឹកសម្លាប់ខ្លួន នឹងធ្វើឲ្យអ្នកកោតសរសើរចំពោះទង្វើល្អរបស់ជនជាតិខ្មែរ!

ព័ត៌មានជាតិ ៖ ក្រោយពីផ្ទុះការរិះគន់យ៉ាងចាស់ដៃ ដោយសារតែបុរសម្នាក់ព្យាយាមលោតទឹកពីលើស្ពានជ្រោយចង្វារ បានសម្រេច កាលពីម្សិលមិញនេះ ។ 

ក្រោយពីឃើញវីដេអូនេះហើយ មហាជនបានរិះគន់យ៉ាងខ្លាំងចំពោះទង្វើរបស់ជនជាតិខ្មែរដែលមិនចេះជួយខ្មែរគ្នាឯង ប៉ុន្តែការពិតនៅពីក្រោយរឿងនេះនឹងធ្វើឲ្យអ្នកមានមោទនភាពដែលបានកើតមកជាជនជាតិខ្មែរ ដែលខិតខំប្រឹងប្រែងយ៉ាងណាដើម្បីកុំឲ្យបុរសម្នាក់ដែលព្យាយាមលោតទឹកសម្លាប់ខ្លួន​ម្នាក់នោះ ។ 

ដោយយោងតាមការបកស្រាយរបស់បុរសម្នាក់ដែលស្ថិតនៅកន្លែងកើតហេតុបានឲ្យដឹងថា "មិនមែនគេមិនបានជួយទេ គេខំជួយណាស់ហើយ ទាំងប៉ូលីសទាំងប្រជាជន ប៉ូលីសចាប់នៅមិនស្តាប់ ចាប់វាយយ៉ាងណាក៏នៅតែចង់លោត ហើយថែមទាំងចង់ទាញគេអោយធ្លាក់ទៅជាមួយខ្លួនទៀត ប៉ុណ្ណឹងហើយនៅថាមិនជួយមែន ។ សូមអ្នកទាំងអស់គ្នាមុននឹងហាមាត់ជេរគេ សូមគិតអោយបានច្បាស់លាស់ បើគិតមិនដល់ទេ គួរតែសួរគេមុនថាដំណើររឿងនឹងវាយ៉ាងម៉េច? ហេតុអីដល់ថ្នាក់មានមនុស្សនៅច្រើនដែរ បែរជាបណ្តោយអោយលោតទៅទាល់តែបាន ។ បើអ្នកមិនដឹងរឿងច្បាស់សូមកុំចេះតែថា ចេះតែជេរគេអី" ។ ដោយយោងតាមរៀបរាប់របស់បុរសម្នាក់នេះបានឲ្យដឹងថា​ទាំងប៉ូលីសទាំងប្រជាជនខិតខំប្រឹងប្រែងអស់ពីសម្ថតភាពដែរ ប៉ុន្តែនៅតែហាមមនុស្សដែលមិនបានស្រលាញ់អាយុជិវិតរបស់គាត់ដដែល ។ ដោយយោងតាមហេតុផលទាំងអស់នេះ បានបង្ហាញឲ្យឃើញថា ខ្មែរពិតជាយល់ដឹងពីសុខទុករបស់ខ្មែរគ្នាឯងយ៉ាងពិតប្រាកដមែន ៕

 



 

ដោយ ៖ គន្ធា


ប្រភព ៖ FB

 


Tags: Local news Phnom Penh