ព័ត៌មានកីឡា៖ ខ្សែប្រយុទ្ធជួរកណ្ដាលជនជាតិ ប្រេហ្សីល របស់ Chelsea បានត្រៀមខ្លួនបន្ដកិច្ចកុងត្រាថ្មីមួយទៀត ដែលអាចរក្សាគាត់រហូតដល់ឆ្នាំ ២០១៩ ។
ខ្សែប្រយុទ្ធវ័យក្មេងដែលមានឈ្មោះថា Oscar ពេលនេះបានសម្រេចចិត្ដដាក់ចុងប៊ិចលើកិច្ចកុងត្រាថ្មី មួយទៀតជាមួយ Chelsea ស្របពេលកន្លងមក ក្រុមអាចផ្ដល់ក្ដីសង្ឃឹមកីឡាករបានត្រឹមតែរយៈ ៣-៤ ឆ្នាំប៉ុណ្ណោះ។
យោងតាមប្រភពព័ត៌មានបានបង្ហាញថា ខ្សែប្រយុទ្ធវ័យ ២៣ ឆ្នាំម្នាក់នេះ ឈរជើងក្នុងទឹកដី Stamford Bridge អស់រយៈពេល ៣ រដូវកាលរួចមកហើយ ក្រោយពីប្ដូរចេញពីក្លឹប ប្រេហ្សីលឈ្មោះថា Interational កាលពីរដូវក្ដៅ ឆ្នាំ ២០១២ ហើយ ក៏ធ្លាប់បង្កើតស្នាដៃជូនក្រុម ដោយជួយឲ្យក្រុមយកឈ្នះការប្រកួត Europa League ។
Oscar បាននិយាយទៅកាន់ក្រុមថា រួបគាត់ពិតជា សប្បាយចិត្ដជាខ្លាំង ពីព្រោះ ក្លឹបដែលគាត់ចង់លេងគឺ Chelsea ។ ក្រោយពីបានចូលក្នុងគ្រួសារ Chelsea មក គាត់ត្រូវបានផ្ដល់ឲ្យឱកាស បង្ហាញសមត្ថភាព ៩២ ប្រកួត ស៊ុតចូលទី ២៧ គ្រាប់ និងជាជើងត្រៀម ៣៤ ដង។ ហើយជាចុងក្រោយគាត់ចង់និយាយថា គ្រាប់យ៉ាងពិតជាធ្វើឲ្យគាត់សប្បាយចិត្ដខ្លាំងណាស់។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ Mirror