ព័ត៌មានកីឡា៖ បើទោះបីជាគាត់ត្រូវបរាជ័យនឹងការប្រជែងតំណែងជាម្ចាស់ពានរង្វាន់ជើងឯកពិភព លោកប្រចាំឆ្នាំ ២០១៥ ក៏ដោយមែន ប៉ុន្ដែ Ronaldo នៅតែមានទំនាក់ទំនងមិត្តភាពល្អ ដដែលចំពោះមិត្ដសម្លាញ់ Messi ។ តាមលក្ខណៈនៃប្រជាប្រិយរបស់អ្នកទាំងពីរ មិនជាខុសគ្នានោះទេ តែទោះត្រង់ថា Messi មានឱកាសប្រជែងបានពាន Ballon D’Or ច្រើនជាងប៉ុណ្ណោះ។
កាលពីម្សិលមិញ កីឡាករ Cristiano Ronaldo បានបង្ហាញពីអារម្មណ៍របស់ខ្លួន ក្នុងថ្ងៃប្រគួតប្រជែង ដណ្ដើមពានរង្វាន់ ប្រចាំឆ្នាំ ដោយគាត់អះអាងកំប្លែងលេងថា ទិដ្ឋភាពពេលនោះ គាត់គិតថា រូបគាត់គឺជាអ្នកបកប្រែឲ្យ Messi និង Neymar ព្រោះការប្រើប្រាស់ភាសារអង់គ្លេសរបស់គាត់ បានល្អប្រសើរណាស់។ គាត់បានបញ្ជាក់ប្រាប់ទៅ Messi ទៀតថាក្រោយចប់កម្មវិធី កុំភ្លេចទៅទទួលលុយ តាមលទ្ធផលការងារដែលគាត់បានបកប្រែជូនអ្នកទាំងពីរ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ 101greatgoals