ព័ត៌មានកីឡា៖ ក្លឹបតោខៀវ Chelsea របស់លោក Jose Mourinho បានខ្ទាតចេញពីព្រឹត្ដិការណ៍ Capital One Cup កាលពីយប់មិញ ក្រោយលទ្ធផលចាញ់ក្រោមដៃ Stoke ១-១ តែបរាជ័យគ្រាប់បាល់ប៉េណង់ទី ៥-៤ ។
ក្លឹប Chelsea ក្នុងរដូវកាលនេះ ដូចជាពិបាកងើបមុខតទល់នឹងមហាជនបន្ដិចហើយ បន្ទាប់ពីចាប់ផ្ដើមរដូវកាល Premier League ត្រូវទន់ខ្សោយ ហើយមកទល់នឹងពេលនេះ ត្រូវបូតខ្លួនចេញពី តំណែងចាស់ដែលក្លឹបបានលើកពានកាលពីរដូវកាលមុនទៀត ។ លទ្ធផលជើងប្រកួតជារឿងមធ្យមទេ ប៉ុន្ដែលទ្ធផលប៉េណង់ ទី បានត្រឹមតែ ៥-៤ ព្រោះតែខ្សែបម្រើ Eden Hazard បានបរាជ័យមួយគ្រាប់ទៅហើយ ។ Jack Butland អ្នកចាំទីក្លឹប ម្ចាស់ផ្ទះបាន ទប់បាល់មួយគ្រាប់យ៉ាងស្អាតពី Eden Hazard ធ្វើឲ្យ Chelsea ស្រែកយំលែងចេញ។
Chelsea មិនត្រឹមតែត្រូវក្រុមម្ចាស់ផ្ទះដណ្ដើមបានជោគជោគនោះទេ ដោយកីឡាកររបស់ខ្លួន Diego Costa ក៏ត្រូវរងបួសធ្ងន់ធ្ងរផងដែរ ខណៈដែលត្រូវដឹកទៅមន្ទីពេទ្យក្នុងកំលុងពេលប្រកួត នៅនាទីទី ៣៣ ជំនួសមកវិញដោយកីឡាករ Remy ហើយក៏អាចរកពិន្ទុ ១គ្រាប់នៅនាទីទី ៩០ ចុងការប្រកួតក្រោយពេលដែលក្រុមម្ចាស់ផ្ទះ រកពិន្ទុមបានមុនគេ នៅនាទីទី ៥២ ដោយកីឡាករ Walters ។
ថ្លែងពីលោក Jose Mourinho ក្រោយពីក្លឹប ត្រូវបរាជ័យ ដោយគ្រាប់បាល់ Hazard លោកក៏មិនបានស្ដីបណ្ដោសអ្វីដល់កីឡាករ ផងដែរ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី