CamNews

កីឡាអន្តរជាតិ 

ក្រុម​បាល់​ទាត់​ខេត្ត​ព្រះ​វិហារ ប្រកាស​ឈប់​ចូល​រួម​ប្រកួត​ពាន Hun Sen-Cup ដោយ​សារ​ខ្វះ​ថវិកា

(ភ្នំពេញ)៖ សមាគមកីឡាបាល់ទាត់ខេត្តព្រះវិហារ បានប្រកាសឈប់ចូលរួមប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនា​បតី​តេ​ជោ ហ៊ុន សែន លើក​ទី​១០ ឆ្នាំ​២០១៦ នេះជាផ្លូវការហើយ ដោយសារតែក្រុមខេត្តនៅជាប់ប្រទេសថៃមួយនេះ បានជួបវិបត្តិខ្វះថវិកាផ្គត់ផ្គង់ការបន្ត ។

ក្នុងលិខិតដែលបានចុះហត្ថលេខាដោយលោក ហន ឆន ប្រធានសមាគមកីឡាបាល់ទាត់ខេត្តព្រះវិហារនាថ្ងៃទី៦ ខែ​ឧសភា ឆ្នាំ​២០១៦ នោះ​បាន​បញ្ជាក់​ថា ក្រុមបាល់ទាត់ខេត្តព្រះវិហារមិនអាចចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រ ចំពោះ៣ប្រកួត​ដែល​នៅសល់​ទៀត​បាន​ទេ ដោយ​សារ​តែ​ក្រុម​​​កង្វះ​​ខាត​ថវិកា​ផ្គត់​ផ្គង់ ចំពោះការហូបចុក និងស្នាក់ជាដើម ដែលបេសកកម្មនឹងចាប់ដំណើរការចាប់ពីថ្ងៃទី១១ ខែ​ឧសភា រហូត​ដល់​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០១៦ ខាង​មុខ ។

សូមអានលិខិតមានដូចខាងក្រោមនេះ៖

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង 


Tags: Hun sen cup