ប្លែកៗ៖ តាមការអោយពីក្រុមអ្នកវិទ្យាសាស្រ្ដ របស់អង្គការណាសា កាលពីពេលថ្មីៗ កន្លង
ទៅនេះ បានអោយដឹងថា មានកាលេចនូវដានបាតជើងដ៏ធំចម្លែកមួយ នៅលើផ្ទៃរាបនៃភព
ព្រះអង្គារ។
តាមការអោយដឹងពីអង្គការណាសា បានបង្ហាញថា បាតជើងដ៏ធំមួយនេះ វាមានភាពស្រ
ដៀងទៅនឹងដានបាតជើងនៅលើភពព្រះច័ន្ទ ដែលគឺយល់ថា ជាដានជើងរបស់លោក Neil
Armstrong ដែលបានចុះចតនៅលើភពព្រះច័ន្ទនាថ្ងៃទី ២០ កក្កដា ឆ្នាំ ១៩៦៩ ។ ទោះបីជា
យ៉ាងណាក៏ដោយ ក៏លោក David Weaver ជំនួយការរដ្ឋបាលទំនាក់ទំនងអង្គការណាសា
បានបាននិយាយថា បាតជើងនេះគឺត្រូវបានផ្ដិតយកដោយម៉ាស៊ីនស័យប្រវត្ដ Navcam On
Sol (2012-10-03 19:08:27 UTC) ។
បើតាមកាសន្និដ្ឋានដំបូងរបស់ក្រុមអង្គការណាសា បានអោយដឹងថា ដានបាតជើងនេះ គឺ
ជាស្លាកស្នាមដែលអាចកើតឡើដោយសារការប៉ះទង្គិចរវាងសំណឹកទឹក និងខ្យល់ដែលមាន
នៅលើភពព្រះអង្គារ ទៅនឹងគន្លងតារាវិថីផ្សេងៗ ខណៈដែលវាបានធ្វើដំណើរលើវិថីគោចរ
របស់ខ្លួនវាផ្ទាល់។
ប៉ុន្ដែ អ្វីដែលអោយមានការងឿងឆ្ងល់ ដល់ក្រុមអ្នកវិទ្យាសាស្ដ្រគឺថា ដានជើងនេះមិនត្រូវបាន
រលប់បាត់ក្នុងរយៈពេលដ៏យូរអង្វែង ខណៈវាមានខ្យល់ ធូលី និងទឹកបោកបក់លើវា៕
ដោយ៖ រក្សា
ប្រភព៖ dailymail