មន្រ្ដីជាន់ខ្ពស់ម្នាក់របស់ NASA ជាលើកដំបូងបាននិយាយអំពី “តំបន់ ៥១” ដែលជាទីតាំងកងទ័ព
ដ៏អាថ៌កំបាំងរបស់អាមេរិក ទាក់ទឹននឹងមនុស្សភពក្រៅ។
Charles Bowden ដែលជាអ្នកដឹកនាំម្នាក់របស់ NASA បានអះអាងថា មនុស្សភពក្រៅអាចនឹង
មានពិត ហើយលោកក៏បាននិយាយអំពីមូលដ្ឋានទ័ពនៅសមុទ្រខ្សាច់ Nevada ជាកន្លែងដែល
ត្រូវបានគេចោទប្រកាន់ថា រដ្ឋាភិបាលអាមេរិក កំពុងតែរក្សាសាកសពរបស់មនុស្សភពក្រៅ។
តំបន់ ៥១ គឺជាមូដ្ឋានទ័ពអាមេរិក ដែលត្រូវបានការពារយ៉ាងតឹងរឹងបំផុត
លោក Charles Bowden បានចែករំលែកអំពីប្រការដ៏អស្ចារ្យមួយចំនួន នៅក្នុងការជួបជុំសិស្ស
ជាច្រើន នៅពេលពួកគេសួរអំពីរឿងមនុស្សភពក្រៅ។
បន្ទាប់ពីសិស្សម្នាក់សួរអំពីវត្តមានរបស់មនុស្សភពក្រៅ លោក Bowden ថ្លែង ៖ “ខ្ញុំជឿថា ថ្ងៃ
ណាមួយ យើងនឹងរកឃើញសត្វមានជីវិតដែលមិនមាននៅលើផែនដី ដោយវាមាននៅក្នុង
ប្រព័ន្ធព្រះអាទិត្យដទៃ (មានរាប់ពាន់លានប្រព័ន្ធព្រះអាទិត្យ នៅក្នុងអវកាស)”។
បន្ទាប់មក លោក Charles Bowden បាននិយាយអំពីប្រធានបទដទៃមួយទៀតដែលគួរចាប់
អារម្មណ៍ នោះគឺ “តំបន់ ៥១”។
“តំបន់ ៥១” ស្ថិតនៅភាគខាងជើង Las Vegas ប្រមាណ ១០០គីឡូម៉ែត្រ ដែលមានទំហំ ៩២០
គីឡូម៉ែត្រក្រឡា ត្រូវបានគេចាត់ទុកថា ជាកន្លែងអាថ៌កំបាំងបំផុតក្នុងលោក។ តំបន់ ៥១ គឺជា
មូលដ្ឋានទ័ពដ៏អាថ៌កំបាំងបំផុត ត្រូវបានបង្កើតឡើងទៅតាមបញ្ជារបស់ប្រធានាធិបតីអាមេរិក
កាលពីឆ្នាំ ១៩៥៥ ដែលកាលណោះគឺលោក Dwight Eisenhower ។ ទីនេះ ត្រូវបានគេប្រើ
សម្រាប់ការសាកល្បងយន្តហោះស៊ើបការសម្ងាត់ U-2 ដែលអភិវឌ្ឍដោយក្រុមហ៊ុន Lockheed។
មកដល់ពេលនេះ មានការសន្និដ្ឋានជាច្រើនស្ដីអំពីតំបន់ ៥១ ទាក់ទឹននឹងមនុស្សភពក្រៅ ប៉ុន្តែ
លោក Charles Bowden អះអាងថា តំបន់នេះ មិនបានលាក់ទុកនូវអ្វីមួយដែលទាក់ទឹននឹង
មនុស្សភពក្រៅនោះទេ ប៉ុន្តែ នៅទីនេះគេប្រើប្រាស់វាដើម្បីស្រាវជ្រាវ និងអភិវឌ្ឍផ្នែកវិទ្យា
សាស្ដ្របច្ចេកវិទ្យាសម្រាប់កងទ័ពអាមេរិក។
ទាក់ទឹននឹងរឿងមនុស្សភពក្រៅ និងតំបន់ ៥១ លោកស្រី Hillary Clinton មានប្រសាសន៍ថា បើ
សិនជាបានជាប់ឆ្នោត លោកស្រីនឹងបញ្ជូនកងកម្លាំងពិសេសមួយក្រុមទៅកាន់តំបន់ ៥១ ដើម្បី
ស្រាវជ្រាវ និងរកឱ្យឃើញថា តំបន់នេះមានលាក់អ្វីចម្លែកដែរ ឬអត់។
ប្រែសម្រួល ៖ បុត្រា