CamNews

ព័ត៌មានបច្ចេកវិទ្យា 

NASA សាកល្បងដោយជោគជ័យ នូវកាំជ្រួចកម្លាំងខ្លាំងបំផុតក្នុងលោក

នៅ​តំបន់​សមុទ្រខ្សាច់ Utah ម៉ាស៊ីនកាំជ្រួច​ដែលមានកម្លាំងខ្លាំងបំផុតក្នុងលោក ត្រូវបាន​គេសាក
ល្បង​ដោយជោគជ័យ។ នេះគឺជា​ផ្នែកសំខាន់បំផុត​នៃប្រព័ន្ធ​បាញ់បង្ហោះ​កាំជ្រួច​របស់​NASA ។

នេះគឺជាការសាកល្បងលើក​ចុង​ក្រោយ​របស់​ប្រព័ន្ធ​រុញច្រានយានអវកាស​ SLS ដែលនឹងនាំ​យាន
អវកាស​គ្មានមនុស្សបើកOrion របស់ NASA ហោះហើរ​សាកល្បង​នៅឆ្នាំ ២០១៨។ នេះក៏ជាព្រឹត្
តិការសំខាន់មួយ​របស់​ទីភ្នាក់ងារ​អវកាស​នេះ នៅក្នុង​បេសក​កម្ម​ឡើង​ទៅកាន់​ភពព្រះអង្គារ​របស់
ខ្លួន នាពេលអនាគត។

ម៉ាស៊ីនត្រូវបានសាកល្បង​ក្នុងស្ថានភាពត្រជាក់​ ចុះដល់ ៤អង្សាសេ។ នៅពេលបញ្ឆេះ ម៉ាស៊ីននេះ​
មានកំដៅឡើងដល់ ៣០០០​អង្សាសេ។ ម៉ាស៊ីនេះ បាននាំមកនូវ​ដំណឹង​ដ៏​អស្ចារ្យ​សម្រាប់ NASA
ក្នុងការត្រៀមខ្លួនដើម្បីបាញ់បង្ហោះ​យានអវកាស Orion នៅចុង​ឆ្នាំ ២០១៨។

បច្ចុប្បន្ន ម៉ាស៊ីននេះ អាច​រុញច្រានទម្ងន់បាន ៧៧តោន។ ក្រុមអ្នកវិទ្យាសាស្ដ្រ​​កំពុងតែរិះរកវិធី
ដើម្បីឱ្យវាអាច​រុញច្រាន​ទម្ងន់ ១១៥តោន ដើម្បីអាច​បំពេញភារកិច្ច​ធ្ងន់ជាង​នេះ នាពេលខាងមុខ។

កាល​ពីដើមឆ្នាំនេះ NASA ក៏បានសាកល្បង​ដោយ​ជោគជ័យ​នូវម៉ាស៊ីន​នៃកាំជ្រួច RS-25 ផងដែរ។

អ្នកវិទ្យាសាស្ដ្រ​កំពុង​ត្រៀមខ្លួនដើម្បីបញ្ជូនយានអវកាស​ទៅកាន់​កន្លែងដែលនៅឆ្ងាយជាងព្រះ
ចន្ទ ហើយ​ភពអង្គារគឺជា​គោលដៅ​មួយក្នុងចំណោមគោលដៅ​ដែលបានគ្រោងទុក។ ការសាក
ល្បងដោយជោគជ័យនេះ គឺជាជំហានដ៏ធំមួយ​ ដែលអាចឱ្យមនុស្ស​ឈាន​ទៅស្រាវជ្រាវ​ភព
ឆ្ងាយៗ។

ឆ្នាំ ២០១៨ យានអវកាស Orion នឹងហោះហើរ​ឆ្ងាយជាងព្រះចន្ទ ប្រមាណជា ៦៩០០០គីឡូម៉ែត្រ
​ និងត្រឡប់មកវិញ​ ដើម្បីធ្វើការសាកល្បង​ប្រព័ន្ធ​កាំជ្រួច ក្នុងបំណងធានា​ឱ្យបានប្រាកដ​ថា អ្វីៗ
ប្រព្រឹត្ត​ទៅដោយ​រលូន មុននឹងមនុស្ស​ចាប់ផ្ដើមបេសកកម្ម​ហោះ​ហើរ​ទៅ​កាន់​ភព​ដ៏សែនឆ្ងាយ។

ក្រៅពីការសាកល្បង​កាំជ្រួច​រុញ NASA ក៏បានសាកល្បង​ការ​ចុះចត​ដោយ​ប្រើ​ឆត្រផងដែរ។ ជា
លទ្ធផល យានអវកាស​ Orion បានចុះចត​ដោយ​ជោគជ័យ​ នៅលើ​សមុទ្រខ្សាច់ Arizona ជាមួយ
នឹង​ឆត្រ​របស់ខ្លួន។

ឆ្នាំ ២០១៨ គឺជាឆ្នាំសាកល្បង​យានអវកាសគ្មានមនុស្សបើក Orion ។ បើសិនអ្វីៗដំណើរការល្អ ឆ្នាំ
២០២៣ NASA នឹង​អនុវត្ត​បេសកកម្មទីពីរ ប៉ុន្តែ លើកនេះ នឹង​មានអ្នកអវកាស​ចំនួន ៤រូប​ ហោះ
ហើរ​ទៅជាមួយ​។

ឆ្នាំ ២០១៦ នឹងជាឆ្នាំដែល NASA បញ្ជូនយានអវកាស​មានមនុស្សបើក ចុះចត​នៅលើភព​តូចមួយ។
ហើយ​ប្រសិន​ជោគជ័យ នោះ ការដែលមនុស្ស​ឈានជើង​ឡើង​ភពព្រះអង្គារ ឆ្នាំ ២០១៣០ គឺលែង​
នៅជាក្ដីស្រមៃទៀត​ហើយ​។

ប្រែសម្រួល ៖ បុត្រា


Tags: អវកាស NASA កាំជ្រួច សាកល្បង