CamNews

តារា 

មាន សូនីតា ត្រូវបានទស្សនាវដ្ដី​ជប៉ុន ចាត់ថ្នាក់​ជា​កំពូល តារា​កម្ពុជា ២០១៥

ភ្នំពេញ៖ តារាសម្តែងរូបស្រស់ សម្បូរមន្តស្នេហ៍ ខាបយកចិត្តបុរសៗ កញ្ញា មាន សូនីតា ថ្មីៗនេះ ត្រូវបានទស្សនាវដ្ដីរបស់ជប៉ុនមួយ បានសរសេរចុះផ្សាយ ដោយចាត់ថ្នាក់ តារាសម្តែងវ័យក្មេង មាន សូនីតា ជាកំពូលតារាកម្ពុជា២០១៥ហើយ ក្នុងនោះក៏មានតារាប្រុស-ស្រី៥ដួងទៀត ក៏ត្រូវបានចាត់ថ្នាក់ ឲ្យក្លាយជាកំពូលតារា ឆ្នាំ២០១៥ដូច កញ្ញា មាន សូនីតា ផងដែរ។

បើតាមការឲ្យដឹងពីកញ្ញា មាន សូនីតា និយាយឆ្លើយឆ្លងប្រាប់គេហទំព័រ LookingTODAY តាមទូរស័ព្ទនៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥នេះថា នាងពិតមានក្តីរំភើបខ្លាំង ដែលត្រូវបានទស្សនាវដ្ដីរបស់ជប៉ុនឈ្មោះថា «ញញឹម» ជួបសម្ភាសន៍ នឹងបានយកទៅចុះផ្សាយ ដោយចាត់ថ្នាក់ជាកំពូលតារាកម្ពុជា២០១៥ «Top Cambodian Celebrities in 2015»។

កញ្ញា មាន សូនីតា បាននិយាយទៀតថា កត្តាសំខាន់ដែលធ្វើឲ្យទស្សនាវដ្ដីនេះ ចាប់អារម្មណ៍រហូតឆាតឱកាសមកសម្ភាសន៍យកទៅសរសេរ ចុះផ្សាយនោះ គឺប្រហែលមកពីមើលឃើញ សកម្មភាពការងារជួយសង្គម តាមរយៈវិស័យសិល្បៈ របស់នាងដែលធ្លាប់បានធ្វើ និងឆ្លងកាត់ កាលពីកន្លងមក បូករួមលក្ខណៈពិសេសមួយចំនួនទៀត ដូចជាកម្មវីធីជួយដល់កុមារ។ នេះហើយជាភាពលេចធ្លោ ដែលធ្វើឲ្យមានការគាំទ្រ រហូតមានការចាត់ថ្នាក់ ឲ្យក្លាយជាកំពូលតារាពីសំណាក់ ទស្សនាវដ្ដីមួយនេះ។

យ៉ាងណាមិញ កញ្ញា មាន សូនីតា បានបន្ថែមថា «ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ ព្រោះនេះជាការរួមចំណែក លើកកម្ពស់ បានមួយកម្រិតបន្ថែមទៀត។ ម្យ៉ាងអ្វីដែលសំខាន់នោះ គឺទស្សនាវត្តីមួយនេះ ក៏បានសរសេរបង្ហាញពីវិស័យការងារសិល្បៈ និងការងារ ជួលដល់សង្គម តាមរយៈការចូលរួមចំណែកគាំទ្ររាល់គ្រប់សកម្មភាព ដែលបានធ្វើនាពេលកន្លងមក..»៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល

 


Tags: National news local news social news Cambodia Khmer Asia Phnom Penh