CamNews

ព័ត៌មានជាតិ 

ក្តៅៗ៖ មង្គលការភេទដូចគ្នា ត្រូវបានបញ្ឈប់ភ្លាមៗ នៅខេត្តក្រចេះ

ក្រចេះ ៖ មង្គលការភេទដូចគ្នារវាង ជនជាតិអង់គ្លេសវ័យ ៣៦ ឆ្នាំ និងជនជាតិកម្ពុជា វ័យ ២៣ ឆ្នាំ ត្រូវបានហាមឃាត់នៅល្ងាច ថ្ងៃសៅរ៍ដោយនគរបាលអន្តោប្រវេសន៍ខេត្តក្រចេះ ។ 

លោក នុត សុខេង អនុប្រធានស្នងការរងក្រុងក្រចេះ បានមានប្រសាសន៍ថា ពិធីអាពាហ៍ពិពាហ៍នេះត្រូវបានបញ្ឈប់ដោយសារតែមិនមានច្បាប់ស្តីពីអាពាហ៍ពិពាហ៍រវាងមនុស្សភេទដូចគ្នា ឬអាចនិយាយបានថា គឺជាមង្គលការខុសច្បាប់មួយ ។ 

លោកមានប្រសាសន៍បន្ថែមទៀតថា "មូលហេតុដែលអាជ្ញាធរ សម្រេចចិត្តបញ្ឈប់អាពាហ៍ពិពាហ៍របស់ពួកគេគឺ ដោយសារវាជាអាពាហ៍ពិពាហ៍ខុសច្បាប់មួយ ដែលត្រូវរៀបការជាមួយភេទដូចគ្នាបែបនេះ ។ ម្យ៉ាងវិញទៀតពួកគេមិនបានប្រាប់ ឬធ្វើការស្នើរទៅអាជ្ញាធរ ដើម្បីសុំការអនុញ្ញាតសម្រាប់ប្រារព្ធពិធីនេះទេ" ។  

មួយវិញទៀត នៅក្នុងប្រទេសកម្ពុជាយើងគឺមិនមានច្បាប់ឲ្យភេទដូចគ្នារៀបការនោះទេ ជាពិសេសគឺជនបរទេស ជាមួយនិងជនជាតិកម្ពុជាយើងផ្ទាល់តែម្តង ។ ហើយនេះគឺជាលើកទីមួយហើយ ដែលជនបរទេស ជាមួយនិងជនជាតិកម្ពុជាយើង ព្យាយាមចង់រៀបការជាមួយគ្នាបែបនេះ ។ លោក នុត សុខេង បញ្ជាក់ ៕


ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ khmertimes 


Tags: Local news Social news