ព័ត៌មានអន្តរជាតិ ៖ យោងតាមព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០១៥នេះបានឲ្យ ដឹងថា រដ្ឋាភិបាលកូរ៉េខាងជើង បានបាញ់មីស៊ីលចំនួន៧គ្រាប់ ចូលទៅកាន់ដែនសមុទ្រ ដោយការបាញ់នេះបានធ្វើឡើង នៅក្នុងថ្ងៃចុង ក្រោយនៃការបញ្ចប់សមយុទ្ធយោធា របស់កូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិក។
របាយការណ៍ ដដែល បន្តអោយដឹងថា នៅអំឡុងពេលបាញ់ គ្រាប់មីស៊ីលនេះប្រធានាធិបតីកូរ៉េ ខាង ជើង Kim Jong-un ក៏មានវត្តមាននៅកន្លែងបាញ់ផងដែរ ដោយគ្រាប់មី ស៊ីលទាំង ៧ នេះ បាញ់ចេញ ពី តំបន់ ភាគខាង កើត នៃប្រទេសកូរ៉េខាងជើង នេះបើតាមការឲ្យដឹងពីអ្នកនាំពាក្យកូរ៉េខាងត្បូង។
សូមជម្រាបថា កូរ៉េខាងជើងបានប្រឆាំងយ៉ាងខ្លាំងក្លា ចំពោះ ការធ្វើសមយុទ្ធរបស់កូរ៉េខាងត្បូង និង សហរដ្ឋអាម៉េរិក៕
ប្រភព ៖ ប៊ីប៊ីស៊ី និង ហ្វ្រេសញ៉ូវអាស៊ី