CamNews

តារា 

នាង Marian Rivera ហៅ «ដេស៊ីប៊ែល» ទៅធ្វើ​ខួប​កំណើត នៅ​កន្លែង​សាង​ស្នេហ៍​ដំបូង ខណៈ​ផ្ទៃពោះ​កាន់​តែធំ

ហ្វីលីពីន៖ តារាសម្តែងដ៏ល្បីល្បាញ ជនជាតិហ្វីលីពីន ដែលគ្រប់គ្នាស្គាល់ថា ជានាង ដេស៊ីប៊ែល(នាងមច្ឆា) នាង Marian Rivera បានបង្ហោះ រូបភាពផ្អែមល្ហែម ជាមួយស្វាមី ក្នុងថ្ងៃខួបកំណើត គម្រប់៣១ឆ្នាំ ខណៈផ្ទៃពោះរបស់កាន់តែធំឡើង។

តារាសម្តែងរូបស្រស់ Marian Rivera និងស្វាមីតារាសម្តែងរូបសង្ហា DINGDONG Dantes ជាតារាសម្តែងដ៏ល្បីល្បាញ ដូចគ្នា គេស្គាល់ថា« ប្រេដូ» បានទៅប្រារពខួបកំណើត របស់ភរិយានៅលើកោះ Resort ដ៏ស្រស់ស្អាត Amanpulo នៅលើកោះ Palawan ប្រទេស ហ្វីលីពីន ជាកន្លែងដែលស្រីស្រស់ ប្រុសស្អាតមួយគូនេះទៅលេង ជាមួយគ្នាជាលើកដំបូងកាល ពី៦ឆ្នាំមុន ។

ក្នុង Instagram ប្រុសសង្ហា DINGDONG បានបង្ហោះ រូបភរិយាស្លៀកឈុតប៊ីគីនី ពណ៌ផ្កាឈូកយ៉ាងស្រស់ស្អាត និងបានសរសេរថា «ពួកយើងត្រឡប់មក កន្លែងចាស់ដែលយើងមកលេង ពេលស្រលាញ់គ្នាដំបូង៦ឆ្នាំមុន ប៉ុន្តែពេលនេះ យើងមានសមាជិកតូចមួយទៀត នៅក្នុងពោះ Happy Birthday My Love »៕



ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh