CamNews

ព័ត៌មានអន្តរជាតិ 

កាសែតជប៉ុនៈ កូរ៉េ​ខាង​ជើង ព្រម​ទទួល​យក សំណើ​ចរចា​របស់​ចិន

តូក្យូ៖ កាសែតមួយរបស់ជប៉ុន បានផ្សាយនៅថ្ងៃសៅរ៍នេះថា មន្ត្រីជាន់ខ្ពស់របស់ចិន ដែលជា
ប្រេសិតជាន់ខ្ពស់ នុយក្លេអ៊ែរ លោក វ៉ូ ដាវ៉េ អាចធ្វើទស្សនកិច្ច នៅប្រទេសកូរ៉េខាងជើង ខណៈ
រដ្ឋាភិបាល ទីក្រុងព្យុងយ៉ាង បង្ហាញពីឆន្ទៈរបស់ខ្លួន ក្នុងការពិភាក្សាជាមួយ រដ្ឋាភិបាលទីក្រុង
ប៉េកាំង ក្នុងការកាត់បន្ថយ ភាពតានតឹងនៅឧបទ្វីបកូរ៉េ។

យោងតាមទីភ្នាក់ងារ ព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ ឲ្យដឹងនៅថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ
២០១៣ ដោយផ្អែកតាមចេញផ្សាយ របស់កាសែតជប៉ុន អាសាហ៊ី ស៊ីមប៊ុន ដោយមិនបញ្ជាក់
ប្រភពថា សំណើចរចានេះ ធ្វើឡើងដោយប្រទេសកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុនដោយ
បណ្តាប្រទេសទំាងនេះ ជឿជាក់ថា រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង ទំនងជាមិនបញ្ជាឲ្យមាន ការបាញ់
គ្រាប់មីស៊ីល រយៈមធ្យមនោះទេ។

មីស៊ីលរយៈចម្ងាយមធ្បមប្រភេទ ម៉ូស៊ូដែន (Musudan) ដែលត្រូវបានគេជឿជាក់ថា អាចបាញ់ទៅ
ដល់ កោះ ហ្គូម សហរដ្ឋអាមេរិក មហាសមុទ្រ ប៉ាស៊ីហ្វិច ហើយនៅតែបានបន្សល់ទុក នូវការត្រៀម
ខ្លួនសម្រាប់ ប្រតិបត្តិការនៃការបាញ់ នៅពេលណាមួយផងដែរ ប៉ុន្តែគ្រាប់មីស៊ីលខ្លះ ត្រូវបានដក
ចេញពីឈូងសមុទ្រ ភាគខាងកើតហើយផងដែរ។

គួរបញ្ជាក់ថា កូរ៉េខាងជើង ធ្លាប់បានបដិសេធផងដែរ ពីសំណើររបស់ចិន កាលពីពេលមុន ក្នុងការ
បញ្ជូនមន្រ្តីរបស់ខ្លួនមកប្រទេស កូរ៉េខាងជើង ដើម្បីចរចា ប៉ុន្តែក្រោយមករដ្ឋាភិបាលទីក្រុង ព្យុង
យ៉ាង បានផ្លាស់ប្តូរជំហររបស់ខ្លួន បន្ទាប់ពីសហរដ្ឋអាមេរិក បានសង្កត់ធ្ងន់ពីសារៈសំខាន់ នៃការ
ចរចា ដើម្បីកាត់បន្ថយភាពតានតឹងមកនោះ៕

ប្រេសិតជាន់ខ្ពស់ នុយក្លេអ៊ែរ លោក វ៉ូ ដាវ៉េ

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social ព័ត៌មានអន្តរជាតិ