ព័ត៌មានកីឡា៖ Chelsea បានសម្រេចយល់ព្រម ទទួលយកខ្សែប្រយុទ្ធក្រុមជម្រើសជាតិ Colombia ក្នុងលក្ខខ័ណ្ឌខ្ចីជើង ពីក្រុម Man United ប៉ុន្ដែមិនទាន់នឹងទទួលចុះហត្ថលេខាជាផ្លូវការនោះទេ ខណៈដែលកីឡាកររូបនេះ កំពុងតែស្ថិតក្នុងព្រឹត្ដិការណ៍ Copa America នៅឡើយ។ ហើយរហូតមកទល់នឹងពេលនេះ មានប្រិយមិត្ដគាំទ្រ Chelsea ជាច្រើនបានស្នើរសុំថ្នាក់ដឹកនាំក្រុម មិនឲ្យផ្ទេរកីឡាករនេះចូលមកកាន់ក្នុងក្រុម Chelsea នោះទេ។
Radamel Falcao ដែលនឹងសម្រេចជាផ្លូវការ កិច្ចកុងត្រាចូលមកកាន់ Chelsea នាពេលកីឡាករវិលត្រលប់មកពី Copa America វិញនោះ ត្រូវបានអ្នកគាំទ្រក្រុម Chelsea ប្រតិកម្មសុំអង្វរថ្នាក់ដឹកនាំឲ្យលុប កិច្ចសន្យានោះ ចោលខណៈដែលពាក្យសុំអង្វរទាំងនេាះ ត្រូវបានសម្ដែងឡើយតាមរយៈ បណ្ដាញទំនាក់ទំនង សង្គម Twitter។ Radamel Falcao មិនទាន់បានធ្វើអ្វីឲ្យ មានកំហុសនៅឡើយនោះទេ ប៉ុន្ដែអ្នកគាំទ្រក្រុម Chelsea ជាច្រើន បានផ្ដល់មតិ មិនឲ្យលោក Jose Mourinho យល់ព្រមចុះហត្ថផ្ទេរកីឡាករ មក Chelsea នោះទេ ខណៈដែលកីឡាកររូបនេះ មិនបានជួយឲ្យក្រុមជម្រើសជាតិអាចយកឈ្នះជម្រើស Peru ដែលក្នុងលទ្ធផល ០-០ ដូច្នោះពួកគេយល់ថា ការលេងរបស់កីឡាករមានភាពអន់ខ្សោយ ។
កីឡាករខ្សែប្រយុទ្ទ Radamel Falcao វ័យ ២៩ ឆ្នាំជាខ្សែប្រយុទ្ធរបស់ក្លឹប Monaco ហើយផ្ទេរជើងចូលមកកាន់ ក្នុងទឹកដី Man United កាលពីដើមឆ្នាំ ២០១៤ ក្នុងលក្ខខ័ណ្ឌខ្ចីជើង ពេលនេះក៏សម្រេចចិត្ដផ្ទេរមកកាន់ Chelsea ម្ដង ក្នុងលក្ខខ័ណ្ឌខ្ចីជើងដដែល។ ខ្សែប្រយុទ្ធរូបនេះ ចូលលេងឲ្យក្រុម Man United បាន ២៦ ប្រកួត ហើយអាចរកគ្រាប់បាល់បាន ៤ គ្រាប់ពេញមួយរដូវកាល ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ standard