(សេអ៊ូល)៖ ប្រព័ន្ធការពារគ្រាប់មីស៊ីល ដ៏ចម្រូងចម្រាស់ ដែលអាមេរិកនឹងបំពាក់ឲ្យកូរ៉េខាងត្បូង តាមកិច្ចព្រមព្រៀង នៅចុងឆ្នាំ ២០១៧ ខាងមុខនេះ ត្រូវបានសារព័ត៌មានកូរ៉េខាងត្បូង ចេញផ្សាយថាមានតម្លៃ ១,២៥ ពាន់លានដុល្លារសហរដ្ឋអាមេរិក និងមានគ្រាប់មីស៊ីលស្ទាក់ចំនួន ៤៨គ្រាប់។
បន្ថែមពីខាងលើនេះទៀត ថាមពលដែលបំពាក់លើ THAAD នឹងមានជាប្រភេទ TPY-2 រ៉ាដាដើម្បីបញ្ជាដំណើរការ និងម៉ាស៊ីនទម្របាញ់ចំនួន ០៦គ្រឿងផងដែរ។ កូរ៉េខាងត្បូងបានច្រានចោលផងដែរថា ចំពោះការរិះគន់ក្នុងស្រុកដែលថា កូរ៉េខាងត្បូងនឹងខាងបង់សេដ្ឋកិច្ច ដោយសារវា ប៉ុន្តែតាមពិតវានឹងផ្តល់ផលប្រយោជន៍ ដល់ស្ថិរភាពសន្តិសុខជាតិទៅវិញទេ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង