CamNews

តារា 

គេហទំព័រ​វៀតណាម​ចុះ​ផ្សាយ​ថា គង់ ចាន់ស្រីមុំ ជាប់​ឈ្មោះ​​ជា​តារា​សិចស៊ី ក្នុង​ប្រទេស​កម្ពុជា

ថ្មីៗនេះគេហទំព័ររបស់ ប្រទេសវៀតណាមឈ្មោះ Vietgiaitri.com បានចុះផ្សាយថា តារាសម្តែង
សាច់សខ្ចី គង់ ចាន់ស្រីមុំ បានជាប់ងារជាតារាស្រី ដែលសិចស៊ីបំផុតប្រចាំ ប្រទេសកម្ពុជា។

ជាការពិតណាស់ តារាស្រីរាងតូចច្រឡឹង សម្បុរសខ្ចីដូចបណ្តូលចេក រូបនេះ មិនថាការចេញ
ដើរហើរ ទៅណាមកណា ឬសម្តែងខ្សែភាពយន្តនោះទេ នាងតែងតែ តែងខ្លួនបែបយេៗ សិច
ស៊ី លក្ខណៈស្រីអឺរ៉ុប ជាមួយនឹងសំភារៈទំនើបៗ ដែលអ្វីទាំងនេះ បានធ្វើឲ្យជីវិតរបស់នាង កាន់
តែមានភាពហ៊ីហា មិនចាញ់តារាបរទេសឡើយ។
ថ្វីដ្បិតតែតារាសម្ដែង គង់ ចាន់ស្រីមុំ មានម្ចាស់បេះដូង ដែលគេស្គាល់ថា ជាអតីត Freshie Boy
គឺលោក គីម សីហា ហើយ ក៏ពិតមែន ប៉ុន្តែនាងនៅតែមានកន្លង់ និង បុរសសម្បូរទ្រព្យមិនតិចទេ
ដែលមានបំណងចង់ នែបនិត្យបុប្ផាដ៏ ស្រស់ក្រពុំមួយនេះ។

គេហទំព័ររបស់ប្រទេសវៀតណាម បានចុះផ្សាយបន្តទៀតថា តារាសិចស៊ី គង់ ចាន់ស្រីមុំ កើត
នៅថ្ងៃទី ៦ ខែ កក្កដា ឆ្នាំ ១៩៩០ ដែលមាន ដើមកំណើត ក្នុងទីក្រុង ភ្នំពេញតែម្តង ហើយ ក្នុងឆ្នាំ
២០០៧ នាងបានជាប់ជា Freshie Girl។ ដោយសារតែសម្រស់ និងរូបរាងដ៏ស្រឡូន លាយឡំនឹង
សមត្ថភាពដ៏ប៉ិនប្រសប់ បានធ្វើឲ្យស្រីស្អាត គង់ ចាន់ស្រីមុំ មានឱកាសថតខ្សែភាពយន្ត ជាច្រើន
បន្តបន្ទាប់គ្នា ធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់នាង កាន់តែទទួលស្គាល់ពី ទស្សនិកជន។ មិនត្រឹមតែជាតារា
សម្តែងដែលមានឈ្មោះ បោះសំឡេងនោះទេ ពេលនេះនាងថែមទាំង ជាតារាបង្ហាញម៉ូដ ឲ្យទស្ស
នាវដ្តីជាច្រើន ក្នុងប្រទេសកម្ពុជាទៀតផង។

គេហទំព័ររបស់ប្រទេស វៀតណាម ក៏បានចុះផ្សាយទៀតថា នាងជាតារាស្រីដែលមាន សម្រស់
ស្រស់ស្អាត ហើយ សិចស៊ីជាងគេ ក្នុងប្រទេសកម្ពុជាផងដែរ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: kong chansreymum entertainment khmer star