ព័ត៌មានកីឡា៖ លោក Jurgen Klopp ដែលជាបេក្ខជនមួយត្រូវបាន ក្លឹប Liverpool ទើបតែងតាំង ជាអ្នកគ្រប់គ្រង បានថ្លែងអ្នកសារព័ត៌មានថា Liverpool ស្ថិតក្រោមការដឹកនាំរបស់គាត់ មិនចាំបាច់ ត្រូវការ Ronaldo នឹង Messi អ្វីមកនោះទេ។
អ្នកគ្រប់គ្រងថ្មីរបស់ Liverpool ដែលមានវ័យទើបតែ ៤៨ ឆ្នាំ បានថ្លែងថា គាត់ផ្ដោតសំខាន់ នឹងយកចិត្ដទុកដាក់ចំពោះការងាររបស់គាត់ ជាមួយនឹងកីឡាករដែរនៅសល់ ពោលកំណត់គោលដៅយ៉ាងច្បាស់លាស់ សម្រាប់ព្រឹត្ដិការណ៍ប្រកួតជាមួយ Spurs ថ្ងៃទី ១៧ ខាងមុខនេះ។
ពាក្យសម្ដីរបស់ Klopp ថ្លែងថា " ខ្ញុំមកទីនេះព្រោះខ្ញុំជឿងជាក់លើសក្ដានុពលរបស់ក្រុម ខ្ញុំមើលឃើញក្រុមនេះ ខ្ញុំគិតថា គ្រប់យ៉ាងគឺយើងមានអស់ហើយ... ក្នុងកំលុងពេលនេះ ពួកយើងគឺមិនមែនជាក្រុមមួយដែលល្បីលើពិភពលោក មែន ប៉ុន្ដែតើមាននរណាខ្វល់ពីរឿងនេះ ? ពួកយើងចង់កែប្រែក្រុមរបស់យើងឲ្យក្លាយជាក្រុមមួយ ដែលល្បីលើពិភពលោក ដោយយើងត្រូវដោះស្រាយបញ្ហាមួយចំនួន ធំៗ ។ ពួកយើងត្រូវបង្កើនល្បឿន នឹងពង្រឹងសមត្ថភាព យុទ្ធិសាស្រ្ដ ដោយផ្ដោតសំខាន់ព្រឹត្ដិការណ៍ប្រកួតលើកដំបូងប៉ះជាមួយ Tottenham ដោយត្រូវតែទទួលបានជោគជ័យ។ ខ្ញុំមិនមែនជាមនុស្សម្នាក់ដែលចូលចិត្ដការ ស្រមើលស្រម៉ៃនោះទេ ហើយក្រុមរបស់យើង ក៏មិនចាំបាច់ត្រូវការ Cristiano Ronaldo និង Lionel Messi មក ផងដែរ ដោយឡែកខ្ញុំត្រូវការតែម្យ៉ាងគត់គឺការប្ដេជ្ញាចិត្ដទាំងអស់គ្នា"។
លោក Jurgen Klopp ពិតជាមានមហច្ឆិតារឹងមាំងខ្លាំងណាស់ ជាមួយនឹងការដឹកនាំដំបូងរបស់គាត់ ស្របពេលនឹងការប្ដេជ្ញានេះ យើងអាចមានឱកាសចាំមើល ការដឹកនាំលើកទី១ ជាមួយនឹងការប្រកួត ប៉ះនឹងក្លឹប Tottenham ថាតើនឹងសម្រចលទ្ធផលយ៉ាងណានោះ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ Express