ជាការពិតណាស់ នៅលើលោកយើងនេះ រឿងចម្លែកៗតែងកើតមានឡើងជាញឹកញ៉ាប់
ដែលមានពេលខ្លះនោះ យើងសឹងតែមិនជឿក៏ថាបាន។
ដោយឡែក នាពេលនេះទំព័រ Camnews សូមនាំមកជូនលោកអ្នកនូវព័ត៌មានមួយប្លែក គឺ មាន
លោកតាម្នាក់ ដែលមានឈ្មោះថា Mike Greenstein និង មានវ័យរាងចាស់ជរាបន្តិចហើយនោះ
ដែលលោកតា មានអាយុដល់ទៅ ៩១ ឆ្នាំ តែលោកនៅតែមានសេចក្តីក្លាហានក្នុងការបញ្ជេញនូវ
សមត្ថភាព ហើយក៏អាចនិយាយបានថា គាត់ជាមនុស្សដែលមានធ្មេញល្អបំផុត ស្របពេលដែល
គាត់និងសំដែងសមត្ថភាព ដោយប្រើធ្មេញអូសរថយន្ត ដែលទម្ងន់ដល់ទៅ ១,៧ តោន ឯណោះ
តាមដងវិថីនៅក្នុង ទីក្រុង New York សហរដ្ឋអាមេរិក។
គួរបញ្ជាក់ផងដែរថា សមត្តភាពសម្តែងនាពេលនោះ ក៏ត្រូវបានធ្វើការផ្សាយផ្ទាល់តាមរយៈកញ្ជក់
ទូរទស្សន៏ Fox News ផងដែរ ។ លើសពីនេះទៅទៀត បើតាមប្រភពព័ត៌មានបានអោយដឹង ថា
លោកតា វ័យ ៩១ ឆ្នាំរូបនេះ បានចាប់ផ្តើមសម្តែងនូវសមត្ថភាពបែបនេះ ចាប់តាំងពីគាត់បានចូល
បំរើជាពលទាហានទ័ពអាកាសមកម្ល៉េះ ដែលពេលនោះគាត់បានសម្តែងដោយបានប្រើធ្មេញរបស់
គាត់អូសឡានដឹកទំនិញធំៗ ដែលនៅលើនោះផ្ទុកទៅដោយទាហានពេញតែម្តង។
ដើម្បីអោយជ្រាបកាន់តែច្បាស់ ថាតើ ទិដ្ឋភាពនៃការសម្តែងរបស់លោកតា វ័យ ៩១ ឆ្នាំរូបនេះ
ដោយប្រើធ្មេញរបស់គាត់ អូសឡានដែលមានទម្ងន់ដល់ទៅ ១,៧ តោន បានយ៉ាងណានោះសូម
តាមដានទស្សនាវីដេអូ Clip ខាងក្រោមនេះ ទាំងអស់គ្នា ៖
ដោយ ៖ រិទ្ធី
ប្រភព ៖ ninemsn