តាកែវ៖ បន្ទាប់ពីអ្នកចម្រៀង ចាប៉ីជើងចាស់ លោកតាភិរម្យ ប្រាជ្ញ ឈួន បានប្រកាស អំពាវនាវថាចង់ជួប ជាមួយ តារាចម្រៀងល្បីៗ មិនទាន់បានមួយថ្ងៃស្រួល បួលផង លោក ខេមរៈ សិរីមន្ត ក្រោយពីទទួលបានដំណឹងភ្លាម ក៏ប្រញាប់ប្រញាល់ ធ្វើដំណើរ ពីទីក្រុងភ្នំពេញ ឆ្ពោះទៅ ខេត្តតាកែវភ្លាមៗ ដើម្បីជួបមុខលោកតា ដោយផ្ទាល់ទាំងអារម្មណ៍ រំភើបក្តុកក្តួល ខ្លាំង ។
នៅក្នុងដំណើរទៅជួបមុខ តារាចាប៉ីជើងចាស់ លោកតា ប្រាជ្ញ ឈួន នោះ លោក ខេមរៈ សិរីមន្ត បានពាំនាំនូវថវិកា និងសម្ភារៈ មួយចំនួនធំ ទៅជូនលោកតា ដល់គេហដ្ឋាន ។ជួបសម្ភាសន៍ ជាមួយគេហទំព័រ LookingTODAY នៅថ្ងៃទី១២ ខែវិច្ឆិកានេះ លោក ខេមរៈ ភារុណ បានចេញមុខថ្លែងប្រាប់ ឲ្យដឹងពី ចំណាប់អារម្មណ៍ផ្ទាល់ខ្លួន របស់ប្អូនប្រុសថា " គ្រាន់តែសិរីមន្ត ទទួលបានព័ត៌មានថា លោកតា ប្រាជ្ញ ឈួន ចង់ជួបមុខភ្លាម គាត់ (សិរីមន្ត) ក៏ប្រញាប់ ធ្វើដំណើរ ទៅភ្លែត តែម្តង ហើយនៅក្នុងដំណើរនោះ គាត់ក៏បាននាំយកសម្ភារៈ ជំនួយសុខភាព និងថវិកាទៅជូនលោកតា ដើម្បីទុកសម្រាប់ មើលថែសុខភាពផងដែរ"។
នៅក្នុងដំណើររបស់ លោក សិរីមន្ត ទៅលេង លោកតា ប្រាជ្ញ ឈួន នោះ គេសង្កេតឃើញថា លោកហាក់បង្ហាញកាយវិកាស្និទ្ធស្នាល និងគោរពលោកតាខ្លាំងណាស់ ដោយគ្រាន់តែទៅដល់ ភ្លាម លោកក៏បានលើកម្រាមដៃ១០ ក្រោបសំពះលោកតា ដល់បាតជើងតែម្ដង ដែលបញ្ជាក់ថា ជាការគោរពដ៏ជ្រាលជ្រៅបំផុត របស់តារាល្បីរូបនេះ ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល