CamNews

តារា 

Matthew McConaughey លះបង់ទម្ងន់ ១៤៣ ផោនដើម្បី ខ្សែភាពយន្តថ្មី


មើលទៅរូបភាពខាងលើនោះតើលោកអ្នកអាចចំណាំបានទេថាជានរណា? ពិតណាស់នោះហើយ
គឺជាលោក Matthew McConaughey តារាសម្ដែងភាពយន្តអាមេរិកដែលលោកអ្នកធ្លាប់បានស្គាល់
គេក្នុងខ្សែភាពយន្ត The Lincoln Lawer ជាដើម។

តែមើលទៅហាក់ដូចជាមិនសមសោះព្រោះ Matthew McConaughey គឺជាមនុស្សមានមាឌមាំសង្ហា
មិនមែនរូបរាងបែបនេះនោះទេ។ ជាការពិតដែល Matthew គឺជាមនុស្សប្រុសម្នាក់មានរូបរាងសង្ហាតែ
ដោយសារតែខ្សែភាពយន្តចុងក្រោយរបស់គេត្រូវបានតម្រូវអោយគេសម្រកគឺឡូអស់ ១៤៣ ផោន
ដើម្បីសម្ដែងជាតួខាវប៊ូយ ក្នុងខ្សែភាពយន្តចុងក្រោយរបស់គេ។

ក្នុងសាច់រឿងនេះគឺនិយាយពីជីវិតរស់នៅរបស់បុរសម្នាក់ដែលជាអ្នកលេងថ្នាំញៀន ដែលជីវិតគេ
ត្រូវបានផ្លាស់ប្ដូរនៅពេលដែលគេដឹងថាខ្លួនគេមានផ្ទុកមេរោគអេដស៍។ ខ្សែភាពយន្តបែបនេះគឺ
កម្រនឹងមានគេថតចេញណាស់ព្រោះវាជាបញ្ហាមួយដែលកម្រមាននៅសហរដ្ឋអាមេរិក។

ហើយនៅក្នុងខ្សែភាពយន្តថ្មីរបស់លោកក៏តម្រូវអោយមានឈុតឆាកវាយតប់គ្នាផងដែរជាមួយ
ប៉ូលីស ដែលឈុតនេះគឺត្រូវវាយមែនទែន ដែលបណ្ដាលអោយគេត្រូវលះបង់ជាខ្លាំង ទាំងសម្រក
ទម្ងន់ និងត្រូវវាយគ្នាដើម្បីអោយភាពយន្តនេះថតបានជោកជ័យុំ។ ខ្សែភាពយន្តថ្មីរបស់គេនឹងត្រូវ
បានគេរៀបចំចាក់បញ្ចាំងនាឆ្នាំ ២០១៣ ខាងមុខនេះ៕

ដោយ៖ ផានិត
ប្រភពពី៖ Dailymail 


Tags: star entertainment