CamNews

ព័ត៌មានជាតិ 

វីដេអូ ភ័យស្លន់ស្លោ គ្រប់គ្នា ទុសេខ្សែភ្លើង លើបង្គោលភ្លើង ក្នុងសង្កាត់បឹងត្របែក

ភ្នំពេញៈនៅវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៤ ទុសេខ្សែភ្លើង នៅលើបង្គោលភ្លើង ស្ថិតនៅ តាមបណ្តោយផ្លូវលេខ ៩៥  កែងផ្លូវលេខ៤២៤  ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន។

ប្រភព័ត៌មានបានឲ្យដឹងថា ក្រោយពីមានការទុស្សេខ្សែភ្លើងខាងលើ ភ្លាមៗនោះក៏មានមន្ត្រីខាងអគ្គិសនី ចុះមកផ្តាច់ភ្លើង ហើយកម្លាំងពន្លត់អគ្គិភ័យ រាជធានីភ្នំពេញ បានមកជួយ អន្តរាគម ដោយយក បំពង់បាញ់ពន្លត់អគ្គិភ័យ មកបាញ់ពន្លត់ បម្រាណជាង១៥នាទី ក៏រលត់ទៅវិញទៅ ។

ហេតុការណ៍នេះបានធ្វើឲ្យប្រជាពលរដ្ឋ នៅក្នុងតំបន់នោះ មានការផ្អើលឆោរឡោ ខ្លាច ការឆេះរាលដាល ទៅដល់ផ្ទះរបស់ពួកគាត់៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh