CamNews

កីឡាអន្តរជាតិ 

Ronaldo មិនសប្បាយចិត្ដនឹងលទ្ធផល មួយគ្រាប់ដំបូងរបស់ក្រុម ដោយ Gareth Bale

ព័ត៌មានកីឡា៖ Cristaino Ronaldo វ័យ ៣០ ជាខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ Real Madrid បានសម្ដែងឥរិយាបទឆ្គាំ​ឆ្គងនឹងលទ្ធផលប្រកួត​របស់ក្រុម ក្រោមការស្វែងរកពិន្ទុរបស់ Gareth Bale ដល់ទៅ ២ គ្រាប់ជួយឲ្យក្រុម យកឈ្នះ Levante​ កាលពីចុងសប្ដាហ៍មុន។​

Gareth Bale បានជួយ ឲ្យក្រុមយកឈ្នះដៃគូរប្រកួតក្នុងទឹកដីរបស់ខ្លួនដល់ទៅ ២ ទល់នឹង ០ ធ្វើឲ្យប្រិយមិត្ដគាំទ្រ ព្រមទាំងមិត្ដរួមក្រុមមួយចំនួន មានការស្រែកហ៊ោកញ្ជ្រៀវត្រេកអរ​នឹងលទ្ធផលនេះណាស់ ប៉ុន្ដែ​បើសម្លឹង​មកមើល ខ្សែប្រយុទ្ធដ៏ឆ្នើមប្រចាំក្រុមវិញ គឺ Ronaldo បានត្រូវអ្នកការសែតអះអាងថា ទំនងដូចជាមិន​សូវពេញចិត្ដនឹងលទ្ធដែល Gareth Bale ប៉ុន្មានទេចំពោះ លទ្ធផល ១ គ្រាប់ដំបូងនាំមុខ ដែលកីឡាករមាន​​ឱកាសដល់ទៅ ២ ដងក្នុងការស៊ុតបញ្ចូលទី តែជារឿងមួយគួរឲ្យស្ដាយ​ ដោយបរាជ័យទាំង ២ ដង ហើយ​បែជា​Gareth Bale គឺជាអ្នករកពិន្ទុឲ្យក្រុមទៅវិញ ។ សកម្មភាពខ្លី សញ្ញាលើកដៃរបស់កីឡាករក្រោយ​ពី Gareth Bale​បានបញ្ចូលទី ១ គ្រាប់ដំបូងបាន ត្រូវអ្នកកាសែត​ធ្វើការអះអាងថា កីឡាករ ដូចជាមិនពេញចិត្ដនឹង លទ្ធផល​ មួយគ្រាប់ នេះឡើយ ។ ហើយមិនត្រឹមតែប៉ុណ្ណោះ​បើសូម្បីតែ មិត្ដភក្ដិជុំវិញខ្លួន ក៏នឹកគិត​សង្ស័យពី សកម្មភាពមួយនេះផងដែរ ។ 

គូសបញ្ជាក់ផងដែរថា​ សម្រាប់ការប្រកួតមួយនេះ Real Madrid មានឱកាសវាយប្រហារ ច្រើនដង ដែលអាច​​រំពឹងទុកថា ក្រុមមានសង្ឃឹមឈ្នះការប្រកួត មួយនេះ ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ Mirror 


Tags: Sport News Gareth Bale Ronaldo