CamNews

តារា 

ចន ច័ន្ទលក្ខិណា ត្រូវអ្នកលេង Facebook ចោទ​ថា​ចង់​បាន​ប្តី​អ្នក​មាន​ពេក យក​រឿង​១០​ឆ្នាំ​មុន មក​កកាយ

ភ្នំពេញ៖ បើទោះជាចំណងស្នេហា រវាងអ្នកមេម៉ាយ ចាយសម្រស់ អ្នកនាង ចន ច័ន្ទលក្ខិណា និងអតីតស្វាមី លោក យុត្ថារ៉ា ឆានី បានឈាន ដល់ផ្លូវបំបែក សព្វគ្រប់តាមផ្លូវច្បាប់ហើយក៏ដោយ តែសម្រាប់សំឡេង នៃការរិះគន់តែងតែ មានចំពោះ ភាគីខាងស្រីមិនដាច់។ តួយ៉ាងដូចពេលថ្មីៗនេះ អ្នកនាងត្រូវបានអ្នកលេងបណ្តាញទំនាក់ទំនងសង្គម Facebook ម្នាក់បានធ្វើការរិះគន់ចំៗ ដោយយករូបរបស់អ្នកនាង និងគូស្នេហ៍ថ្មី មកធ្វើការវាយប្រហារ ដោយមិន សំចៃមាត់ និងមិនក្រែងចិត្តនាងឡើយ ។

នៅពេលថ្មីៗនេះ មានអ្នកលេងបណ្តាញ ទំនាក់ទំនងសង្គម Facebook មួយដែលមាន Account Facebook ឈ្មោះថា Sam Socheata បានធ្វើការវាយប្រហារ និងជេរប្រមាថ នាងកប់ៗមាត់ ដោយសរសេរសារ ជាភាសាខ្មែរថា «ចង់បានប្តីអ្នកមាន យករឿង១០ឆ្នាំ មុនមកនិយាយ បើទោះជាខ្ញុំសិចស៊ី ក៏មិនថោកទាបដូច ចន ច័ន្ទលក្ខិណា ដែរ….»។

តាមរយៈសារខ្លី បង្កប់អត្ថន័យជេរប្រមាថ និងវាយប្រហារចំៗ ទៅលើ អ្នកនាង ចន ច័ន្ទលក្ខិណា រឿងលែងលះ ស្វាមីស្រវាគូស្នេហ៍ថ្មី ដែលជាអ្នកមានទ្រព្យនោះ គេឃើញម្ចាស់ Account Facebook ម្នាក់ នេះ បានលើកយករឿង ដែលតារាស្រី អ្នកនាង ចន ច័ន្ទលក្ខិណា ចេញមុខទម្លាយ អាថ៌កំបាំង ជីវិតប្តី ប្រពន្ធវាយប្រហារជាន់ពន្លិច អតីតស្វាមីក្នុងបំណងបង្ខូច កិត្តិយស របស់តារាស្រីរូបនេះ ឲ្យមហាជន បានដឹង និងឃើញពីចរិកពិតរបស់នាង។
ប៉ុន្តែគេមិនបានដឹងច្បាស់ទេថា ហេតុអីបានជាម្ចាស់ Account Facebook មួយនេះ ចេញមុខវាយប្រហារ និងលើកយករឿងផ្ទាល់ខ្លួន របស់នាង មកហែកហួរ ពេញបណ្តាញទំនាក់ទំនង សង្គមមួយនេះទេ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh