(ក្រុងឡុងដ៍)៖ ការទទួលបានត្រឹមតែ១ពិន្ទុរបស់ក្រុមមាន់ខ្នាយមាស Tottenham Hotspur ពេលឈ្នះក្រុមភ្ញៀវ West Bromwich Albion នោះ រឹតតែធ្វើឲ្យក្រុមកំពូលតារាង Leicester City ឈ្នះពាន Premier League មែនទែនហើយ ។
គ្រប់កីឡាករទាំង១១នាក់របស់ម្ចាស់ផ្ទះ Spurs គ្មានកីឡាករណាមួយស៊ុតបញ្ចូលទីសោះ ក្រៅពីខ្សែការពារ Craig Dawson ធ្វេសប្រហែសចូលទីខ្លួនឯង (Own goal) នៅនាទីទី៣៣ តែកីឡាកររូបនេះដដែលបានជួយឲ្យក្រុមរបស់ខ្លួន តាមបានស្មើវិញនៅនាទីទី៧៣ បានត្រឹមហែកចែកគ្នាម្នាក់១ពិន្ទុ បញ្ចប់សប្តាហ៍ទី៣៥ ជើងទី២ ក្នុង Premier League ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង