CamNews

កីឡាអន្តរជាតិ 

Leicester ប​ន្ត​ឈ្នះ Newcastle ១-០ អាច​ឈ្នះ​ពាន Premier League រដូវ​កាល​នេះ (Video Inside)

(ក្រុងឡុងដ៍)៖ ក្រុមម្ចាស់ផ្ទះកញ្រ្ជោងស Leicester City បានបន្ថែម៣ពិន្ទុទៀត នាំមុខកំពូលតារាងដាច់ តាមរយៈយក ឈ្នះក្រុមភ្ញៀវសារិកាព្រៃ Newcastle United ១-០ ក្នុងសប្តាហ៍ទី៣០ អាចលើកពាន Premier League រដូវកាលឆ្នាំ ២០១៥-២០១៦ នេះមុនរដូវកាល ។

ការស៊ុតបញ្ចូលទីបានសម្រេច១គ្រាប់របស់កីឡាករខ្សែការពារជនជាតិជនជប៉ុន Shinji Okazaki នៅនាទីទី២៥ រហូត ដល់បញ្ចប់នៃការប្រកួតពេញម៉ោងជើងទី២ នៅក្នុងទឹកដី King Power របស់ខ្លួននោះ វាគ្រប់គ្រាន់ល្មម ដើម្បីជួយឲ្យ Leicester City រកបាន៦៣ពិន្ទុ តាមពីក្រោយដោយក្រុមលេខ២ មាន់ខ្នាយមាស Tottenham Hotspur ៥ពិន្ទុ ខណៈ ដែលនៅសល់៨ប្រកួតទៀតនឹងបិទរដូវកាលហើយ ។

ក្រុមដែលទើបឡើងមកលេងនៅក្របខណ្ឌកំពូលអង់គ្លេស Premier League ឆ្នាំនេះ Leicester City បានឡើងកប់ កំពូលតារាងដែលទើបតែចាញ់៣ដងប៉ុណ្ណោះ ក្រៅពីស្មើ៩ដង និងឈ្នះ១៨ដង ក្នុងចំណោមលេង៣០ប្រកួតមកនេះ ហើយក្នុងនោះដែរ លេងចាញ់តែម្តងគត់ ក្រៅពីស្មើ៥ដង និងឈ្នះ៩ ក្នុងការលេងសរុប១៥ប្រកួតនៅក្នុងទឹកដី King Power ។

សូមបញ្ជាក់ដែរថា Leicester City នៅសល់ឧបសគ្គតែ២ប្រកួតទៀតប៉ុណ្ណោះ គឺត្រូវជួបក្រុមខ្លាំងម្ចាស់ផ្ទះ Manchester United នៅថ្ងៃទី០១ មេសា នៅ Old Trafford និងជួបម្ចាស់ផ្ទះតោខៀវ Chelsea នៅថ្ងៃទី១៥ មេសា នៅកីឡដ្ឋាន Stamford Bridge មុនធ្វើដំណើរទៅលើកពាន ក្នុងចំណោម៨ប្រកួតដែលនៅសល់ ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី