(ក្រុងឡុងដ៍)៖ រាត្រីម៉ោង ២៖៤៥នាទីរំលងអាធ្រាត្រយប់នេះ ទាំងក្រុមលេខ២ Tottenham Hotspur និងកញ្ជ្រោងស Leicester City សុទ្ធតែត្រូវបានឈ្នះដូចគ្នា បើពុំដូច្នោះទេ នឹងមានក្រុមមួយទឹកភ្នែកមិនខាននៃ Premier League សប្តាហ៍ទី២៨ ជើងទី២ ។
ក្រុមដែលកំពុងគ្រប់គ្រងកំពូលតារាង Leicester City នឹងត្រូវជួបក្រុមភ្ញៀវ West Bromwich Albion ហើយក៏ជាក្រុមដែលអាចស៊ីបានដែរ គ្រាដែលកីឡាករវ័យ ២៨ឆ្នាំ Jamie Vardy ពុំមានបញ្ហារបួសអ្វីទេ និងបន្តអាចចូលលេងពេញម៉ោងបានដូចធម្មតាដដែល ជាមួយនឹងជើងទី១ Leicester ក៏បានយកឈ្នះ West Brom ដោយលទ្ធផល ៣-២ ផងដែរ ហើយប្រសិនបើបន្តយកបាន៣ពិន្ទុថែមទៀតនោះ ក្រុមដែលទើបតែឡើងមកលេងនៅ Premier League រដូវកាលនេះ នឹងបន្តឈរនៅកំពូលតារាងជាប់ដដែល បើទោះបីជាគូប្រជែងដែលកំពុងឈរនៅលេខ២បណ្តោះអាសន្ន Spurs យកឈ្នះម្ចាស់ផ្ទះ West Ham United នៅរាត្រីថ្ងៃស្អែកក៏ដោយ ។
តែយ៉ាងណាក៏ដោយ ប្រសិនបើ Leicester City បានត្រឹមស្មើ ឬចាញ់វិញនោះ ហើយ Spurs វិញនោះ នោះតំណែង កំពូលតារាងនឹងត្រូវធ្លាក់ទៅលើ ដៃរបស់ក្រុមមាន់ខ្នាយវិញហើយ ដោយមានពិន្ទុប្រកៀកប្រកិតគ្នាដែរ ៕
កីឡាករក្រុម Leicester City កំពុងហ្វឹកហាត់
កីឡាករក្រុម Tottenham Hotspur អបអរ ក្រោយស៊ុតបញ្ចូលទី
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី