យោងតាមសេចក្ដីថ្លែងការណ៍មួយពីក្រសួងហិរញ្ញវត្ថុនិងសេដ្ឋកិច្ចកាលពីថ្ងៃពុធ រដ្ឋាភិបាលបារាំងបានផ្តល់ជំនួយ តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ។
ប្រភពដដែលបានបន្ថែមទៀតថា កាលពីថ្ងៃអង្គារ ឯកឧត្តម វង្សី វិសុត រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានធ្វើកិច្ចប្រជុំជាមួយលោក Philippe Bauduin អនុប្រធាននាយកប្រតិបត្តិរបស់ AFD ដើម្បីពិភាក្សាទៅលើការអភិវឌ្ឍន៍នៃកិច្ចសហប្រតិបត្តិនេះ។
បន្ទាប់ពីកិច្ចប្រជុំនេះ ឯកឧត្តម វង្សី វិសុត បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្បទានសម្រាប់គម្រោងទឹកស្អាត និងអនាម័យនៅតាមបណ្តាខេត្ត ជាមួយជំនួយដែលផ្តល់ថវិកាចំនួន 40 លានអឺរ៉ូ ឬប្រហែល 49.7 លានដុល្លារ។
ជាមួយនេះផងដែរ ឯកឧត្តម ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទៅលើជំនួយឥតសំណងដែលនឹងផ្តល់ថវិកាចំនួន 1 លានអឺរ៉ូ ឬស្មើនឹង 1.24 លានដុល្លារសម្រាប់អភិវឌ្ឍ និងបង្កើនសមត្ថភាពលើវិស័យអប់រំផងដែរ ៕
ប្រែសម្រួល ៖ ច័ន្ទ
ប្រភព៖ KhmerTimes