Rihanna តារាចំរៀង ស្រីដ៏សិចស៊ីម្នាក់ ដែលតែងតែ ធ្វើអោយទស្សនិកជន ភ្ញាក់ផ្អើល ជារឿយៗជា មួយនឹង ការស្លៀកពាក់ បញ្ចេញសាច់ ក្នុងរបស់នាង ដោយមិនខ្វល់ពី ភ្នែកអ្នកដទៃ ។
ថ្មីៗនេះ Rihanna បានធ្វើអោយ ក្រសែភ្នែក ប្រុសៗសំលឹង មើលនាង យ៉ាងជាប់ ដោយសារតែនាង សិចស៊ីពេក ។ នៅក្នុងកម្មវិធី ជប់លាងរបស់ Paris Fashion Week នាងពាក់ខោអាវ ខ្មៅមួយឈុត ហើយចំណែក ផ្នែកខាងលើ វិញគឺអស្ចារ្យ តែម្តង ។ ល្វែងលើរបស់នាង គឺជាស្បៃខ្មៅ សុទ្ធសាធដែរ អាចធ្វើអោយ យើងមើលឃើញ ដល់សុដន់ របស់នាងទាំងគូរ យ៉ាងច្បាស់ ។ នាងក៏មិនគិត យកអ្វី បាំងដែរ តែបែជាចំហរ សំញ៉ែងយ៉ាង ព្រហើន គ្មានទើសអ្នកណា សោះឡើយ ។
ក្រៅពីនេះ ផងដែរនាង ក៏ត្រូវបាន គេកត់សំគាល់ថា កំពុងមាន ទំនាក់ទំនង ជាមួយនិង Drake យ៉ាង ជិតស្និត ដោយថ្មីៗនេះ នាងបានទៅ សំដែងនៅ Concert របស់ Drake ហើយបន្ត ទាក់ទងគ្នា មក រហូតទៀត យ៉ាងផ្អែមល្ហែម ។ នៅមិនទាន់មាន ភាគីខាងណា បញ្ជាក់រឿងនេះ នៅឡើយទេ ៕
ប្រែសម្រួល ៖ លីលី
ប្រភព ៖ k14