CamNews

ទេសចរណ៍ 

តំបន់ទេសចរណ៍លើផ្ទៃទឹកដ៏ស្រស់បំព្រង ព្រែកបាងកក

បាងកក៖ Bangkok’s canals    គឺជាព្រែកដ៏ទាក់ទាញមួយ​    អមសងខាងដោយផ្ទះ
ប្រជាជនរាប់រយគ្រួសារ ដែលមានទីតំាងស្ថិតនៅក្នុងទីក្រុងបាងកក ប្រទេសថៃ។

ព្រែកបាងកក ជាតំបន់កំសាន្តដ៏ស្រស់ស្អាត ជាមួយនឹងទេសភាពនៅលើផ្ទៃទឹកដ៏ស្រស់
បំព្រង  មានទូកដឹកភ្ញៀវទេសចរណ៍ ទូកលក់អីវ៉ាន់  និងទូកលក់អាហារជាច្រើន  សំរាប់
ភ្ញៀវទេសចរណ៍ មកកំសាន្ត និងសំរាកលំហែកាយ។

ភ្ញៀវទេសចរណ៍ ចូលចិត្តមកកំសាន្តនៅព្រែកបាងកក  រីករាយកំសាន្តជាមួយនឹងការជិះ
ទូកមើលទេសភាពលើផ្ទៃទឹក ទិញទំនិញតាមទូក គយគន់ថ្ងៃលិច និងសិក្សាស្វែងយល់
ជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ ដែលរស់នៅតាមដងព្រែក៕

ដោយ៖ វណ្ណៈ
ប្រភព៖ BBC


Tags: Travel Bangkok’s canals Thai