ព័ត៌មានអន្តរជាតិ ៖ បុរសវ័យជំទង់ ២រូប ត្រូវបានអាជ្ញាធរប្រទេសថៃ ចាប់ឃាត់ខ្លួន ពាក់ព័ន្ធនឹងការ ចោទប្រកាន់ពីបទសម្លាប់ ស្រ្តីកែភេទមួយរូប រួចលាក់សាកសពរបស់នាងនៅក្នុងគ្រែប្រអប់ បន្ទប់ សណ្ឋាគារ នាទីក្រុងមាត់សមុទ្រ ប៉ាតាយ៉ា ប្រទេសថៃ។
សេចក្តីរាយការណ៍ ព័ត៌មានទាន់ហេតុការណ៍គូសបញ្ជាក់ឲ្យដឹងថា សាកសពត្រូវបានរកឃើញពី សំណាក់បុគ្គលិកបម្រើការងារ នៅក្នុងសណ្ឋាគារ ក្រោយពីកត់សម្គាល់មានឈាមនៅជិតនឹងគ្រែគេង។ប្រភពដដែលបន្តឲ្យដឹងថា ភ្ញៀវស្នាក់នៅបន្ទប់សណ្ឋាគារ ២រូប បានត្អូញត្អែរ ពីក្លិនមិនល្អនៅក្នុងបន្ទប់ គេងរបស់ពួកគេ ប៉ុន្តែ ពួកគេបានបន្តស្នាក់នៅក្នុងបន្ទប់នោះ ។
ប៉ូលីសថៃ គូសបញ្ជាក់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះថា Amphon Kongson វ័យ ២៨ ឆ្នាំ បានស្លាប់ រយៈពេល ៣ ទៅ ៤ ថ្ងៃហើយ ។ ស្នងការប៉ូលីសទីក្រុងមាត់សមុទ្រ ប៉ាតាយ៉ា ប្រទេសថៃ លោក Col Apichai Kropphet ស្រាយបំភ្លឺដល់សារព័ត៌មាន ប៊ីប៊ីស៊ី ឲ្យដឹងថា បុគ្គលិកសម្អាតបន្ទប់សណ្ឋាគារ កត់ សម្គាល់ក្លិនមិនល្អជាខ្លាំង រួចក៏ព្យាយាមរកប្រភពក្លិនមិនល្អមួយនោះ រហូតដល់បុគ្គលិកសណ្ឋាគាររក ពេញបន្ទប់ និងបានឃើញជាក់ស្តែង សាកសពលាក់នៅក្នុងគ្រែប្រអប់ ក្នុងបន្ទប់សណ្ឋាគារ ។ ប៉ុន្តែ អ្វី ដែលជាការមើលរំលងនោះគឺថា គូស្នេហ៍មួយគូដែលបាន Checked In រួចគេងក្នុងបន្ទប់ ២ទៅ៣ថ្ងៃមក នេះ ពួកគេក៏បានកត់សម្គាល់ក្លិនមិនល្អដូចគ្នា តែមិនចាប់អារម្មណ៍ថាមានសាកសពខ្មោច នៅក្នុងគ្រែ គេងរបស់គេ ។
ជំទង់ដែលរងនូវការចោទប្រកាន់នោះ នឹងប្រឈមមុខនឹងការផ្តន្ទាទោសពីបទ ឃាតកម្ម ក៏ដូចជាលាក់ ទុកសាកសព ប៉ុន្តែ ត្រូវឆ្លងកាត់យុវតុលាការជាមុនសិន។ របាយការណ៍ បញ្ជាក់ឲ្យដឹងថា ជនជាប់ចោទ វ័យ ១៧ឆ្នាំ បានស្គាល់ជនរងគ្រោះ តាមរយៈ ហ្វេសប៊ុក មានឈ្មោះ Amphon រួចបានគិតថា នាងអាច ជួយគេអាចរកការងារល្អមួយបានធ្វើនៅ ប៉ាតាយ៉ា ។ ក្រោយមកទៀត ពួកគេបានស្នាក់នៅក្នុងបន្ទប់ សណ្ឋាគារតែមួយ ប៉ុន្តែ រឿងហេតុមិនល្អ ជម្លោះវាយតប់គ្នា បានកើតមានឡើង នៅពេលដែលជនរង គ្រោះស្លាប់ ចង់រួមភេទជាមួយនឹង ជនជាប់ចោទ ជាក្មេងប្រុសវ័យជំទង់ វ័យ ១៧ ឆ្នាំ។ ស្ថិតនៅក្នុង កាលៈទេសៈដែលខ្លួនមិនចង់រួមភេទទាំងបង្ខំជាមួយនឹង នារីកែភេទ (ភេទទី៣) នោះ ជនជាប់ចោទ ក៏ បានសម្លាប់ នាង Amphon តែម្តង ខណៈមានការចូលដៃ ពីសំណាក់មិត្តភក្កិវ័យ ១៤ឆ្នាំ។ ករណីមនុស្ស ឃាតមួយនេះបានកើតឡើងយប់ថ្ងៃព្រហស្បត្តិ៍ ខណៈគណៈគ្រប់គ្រងសណ្ឋាគារ កត់សម្គាល់ និងប្តឹង ដល់ប៉ូលីសនាព្រឹកថ្ងៃសៅរ៍ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី