CamNews

មិនគួរឲ្យជឿ 

ឈ្លោះផ្អើល ហាងកាហ្វេ នៅក្នុងភូមិ ព្រោះតែរឿងភាគល្បី ឥណ្ឌា ប៉ូលីសប្រើ បាញ់ឧស្ម័ន បង្ហូរទឹកភ្នែក

មិនគួរឲ្យជឿ ៖ ជម្លោះមួយបានកើតឡើង ពាក់ព័ន្ធនឹងការកុងកាច់គ្នា ទៅនឹងដំណើររឿងភាគដែល កំពុងតែល្បីល្បាញខ្លាំងនៅក្នុងប្រទេស បង់ក្លាដេស ដែលឈានទៅដល់ការបង្កើតជាជម្លោះទ្រង់ ទ្រាយធំ មនុស្សរាប់រយនាក់ ក្នុងនោះ ១៥នាក់ រងរបួសធ្ងន់ នេះបើយោងតាមសម្តីមន្រ្តីប៉ូលីសក្នុង ស្រុក ប្រទេស បង់ក្លាដេស ។ 





អ្នកភូមិមកពីស្រុក Habiganj បានប្រមូលផ្តុំជួបជុំគ្នានៅឯហាងកាហ្វេ ដើម្បីទស្សនារឿងភាគឥណ្ឌា កំពុងតែពេញនិយម រឿង Kiranmala ប៉ុន្តែជម្លោះបានកើតឡើង ក្រោយពីបុរស ២នាក់ មានមតិកុង គ្នាទៅនឹងដំណើររឿងដែលចាក់បញ្ជាំង រហូតទៅដល់ភាគីម្ខាងៗកៀងគរ​មនុស្សរាប់រយនាក់ ឈាន ទៅប្រើអំពើហឹង្សា ដោយប្រើដំបង និងកាំបិត ដែលនាំឲ្យអាជ្ញាធរក្នុងស្រុក សំរេចប្រើឧស្ម័នបង្ហូរទឹក ភ្នែកក៏ដូចជាបាញ់គ្រាប់ជ័រដើម្បីបំបែកហ្វូងជម្លោះ ។


គួរបញ្ជាក់ថា រឿងភាគឥណ្ឌា Kiranmala ស្តីពី ព្រះនាងដ៏អង់អាច ចេញមុខជួយសង្គ្រោះមនុស្សជាតិ​ ពីសភាវៈអាក្រក់នោះ កំពុងតែពេញនិយមខ្លាំង នៅក្នុងប្រទេស បង់ក្លាដេស ។ សេចក្តីរាយការណ៍ បញ្ជាក់ឲ្យដឹងថា ជម្លោះបានកើតឡើងនៅក្នុងហាងកាហ្វេមួយកន្លែង នៅភូមិ Dhol រយៈចម្ងាយ ប្រមាណ ១៧៦គ.ម ភាគខាងកើតឆៀងខាងលិច ក្រុង Dhaka ។ ស្នងការប៉ូលីសក្នុងស្រុក លោក 
Yasinul Haque គូសបញ្ជាក់ដល់សារព័ត៌មាន ប៊ីប៊ីស៊ី អោយដឹងថា បុរស ២នាក់ បានមានជម្លោះនឹង គ្នាក៏ព្រោះតែទាស់ពាក្យសម្តីទៅនឹងសាច់រឿងភាគ ដែលនាំឲ្យម្ខាងៗប្រមូលគ្នាដល់ទៅរាប់រយនាក់ រួចប្រើអំពើហឹង្សា មានជាការវាយដំបងដាក់គ្នា និងប្រើកាំបិតជាដើម ។ 

ប៉ូលីសបានសម្រេចបាញ់គ្រាប់ជ័រ ក៏ដូចជា ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីគ្រប់គ្រងស្ថានការណ៍ ខណៈ ១៥នាក់ ត្រូវការសម្រាកនៅក្នុងមន្ទីរពេទ្យ ។ សារព័ត៌មាន AFP ឲ្យដឹងថា ហោចណាស់ មនុស្ស សរុប ១០០នាក់ ទទួលរងរបួសធ្ងន់ស្រាល ពាក់ព័ន្ធនឹងជម្លោះលើកនេះ ព្រោះតែរឿងភាគល្បីរបស់ ឥណ្ឌា នៅលើទឹកដី បង់ក្លាដេស៕


ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី 


Tags: Bangkok Thai Thailand Asia Asean Int news Breaking news