ព័ត៌មានអន្តរជាតិ ៖ ក្រុមភ្ញៀវទេសចរ ដែលមានគ្នាដល់ទៅ ៦នាក់ ត្រូវបានសេចក្តីរាយការណ៍ អោយដឹងថា បន្ទាប់ពីពួកគេបានដេកលក់យ៉ាងស្កប់ស្កល់កាលពីថ្ងៃព្រហស្បត្តិ៍នៅឯរមណីយដ្ឋាន ប៉ាតាយ៉ា នោះពួកគេត្រូវបានចោរលួចលុយអស់យ៉ាងច្រើនសន្ធឹក។
ក្រុមភ្ញៀវទេសចរ ជនជាតិតៃវ៉ាន់ ដែលមានគ្នាដល់ទៅ ៦នាក់ សុទ្ធតែជា ស្រ្តីភេទនោះ ត្រូវបានចោរ លួចលុយដល់ទៅ ២៧៤៥ដុល្លារសឹង្ហបុរី កាលពីរាត្រីថ្ងៃព្រហស្បត្តិ៍ ឈាន ចូលថ្ងៃសុក្រ ចុងសប្តាហ៍កន្លងទៅ នេះបើយោងសេចក្តីរាយការណ៍ ពីភ្នាក់ងារសារព័ត៌មាន the Central News Agency ផ្សាយ ពីទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃសៅរ៍ ។
ភ្ញៀវទេសចរដែលបានដើរលេងជុំគ្នាជាក្រុម មានគ្នាដល់ទៅ ៦នាក់ នោះ បានខល ប្តឹងការិយាល័យ Taipei Economic and Cultural Office ដើម្បីសុំជំនួយ។ គួរបញ្ជាក់ថា ភ្ញៀវទេសចរ ជនជាតិតៃវ៉ាន់ ខាងលើ បានខលកក់បន្ទប់តាមអនឡាញ ទៅកាន់ រមណីយដ្ឋាន VIP Villas Pattaya Palm Oasis Jomtien Beach មុនពួកគេមកដល់។ នៅក្នុងប្រតិបត្តិការស្តាប់ឡើងវិញ នូវកិច្ចសន្ទនា កក់បន្ទប់តាម អនឡាញ គេបានរកឃើញថា មានសភាពចម្លែក នៅក្នុងដំណើរការកក់បន្ទប់។ ក្រោយៗមកទៀត អ្វី ដែលជាការកត់សម្គាល់នោះគឺថា បន្ទាប់ពីពួកគេ check-in ក្រុមការងាររមណីយដ្ឋាន គូសបញ្ជាក់ថា ខ្លួនមានហេតុផលរបស់ខ្លួន ដោយមិនអោយសោរបន្ទប់ទៅកាន់ភ្ញៀវទាំងនោះភ្លាមៗ តែពួកគេត្រូវ ដាក់ឥវ៉ាន់នៅក្នុងបន្ទប់នោះជាមុនសិន មុននឹងអាចដើរលេងជុំវិញរមណីយដ្ឋាន នេះបើយោងតាម ស្រ្តីជាភ្ញៀវទេសចរម្នាក់ក្នុងចំណោម ៦នាក់ ។ ប្រភពបន្តឲ្យដឹងថា ពួកគេក៏ធ្លាប់បានធ្វើសេចក្តីរាយ ការណ៍ទៅកាន់ បុគ្គលិក ថាទូរស័ព្ទនៅក្នុងបន្ទប់មិនដំណើរការ តែពុំមាននរណាម្នាក់ អើពើនោះទេ រហូតដល់មានករណីលួចលុយខាងលើ អស់ច្រើនសន្ធឹកតែម្តង ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន