បេក្ខជនសភានៃរដ្ឋ Georgia បានផ្ទុះពាក្យសំដីដាក់គ្នា រួចដាល់គ្នាទៅវិញទៅមក នៅក្នុងកម្មវិធី
ទូរទស្សន៍ផ្សាយផ្ទាល់។
ករណីតំណាងរាស្ដ្រវាយតប់គ្នានេះ បានកើតឡើងកាលពីថ្ងៃទី ២១កញ្ញា ក្រោយពីលោក Polad
Khalikov ដែលជាបេក្ខជនមកពីប្លុកនយោបាយឧស្សាហកម្ម បានហៅលោក Gurgenishvili ដែល
ជាបេក្ខជនមកពីចលនាប្រជាធិបតេយ្យ ថាជា “មនុស្សបាតសង្គម” និងគំរាមថានឹង “គប់កែវទៅ
លើក្បាល” លោក Vepkhia Gurgenishvili។
លោក Gurgenishvili មានការខឹងសម្បារខ្លាំង ក៏គប់ប៊ិចទៅលើលោក Khalikov នេះបើតាមទំព័រ
The Sun។
បើទោះជាត្រូវរារាំង ប៉ុន្តែ លោក Khalikov នៅតែដើរចូលទៅរកគូ “សត្រូវ” ហើយដាល់ជាបន្តបន្ទាប់
ទៅលើលោក Gurgenishvili។ អ្នកទាំងពីរបានវ៉ៃតប់គ្នាយ៉ាងខ្លាំង រហូតដល់ក្រុមបុគ្គលិកទូរទស្សន៍
ចេញមកបំបែក។
កម្មវិធីសម្ភាស ក៏ត្រូវបានបិទបញ្ចប់ ដោយសារតែការប្រើអំពើហឹង្សានេះ។
ភាពតានតឹងផ្នែកនយោបាយកំពុងតែកើនឡើងរវាងបក្សនានារបស់រដ្ឋ Georgia ខណៈដែលការ
បោះឆ្នោតសភានៅថ្ងៃទី ៨តុលា ជិតចូលមកដល់។
ប្រែសម្រួល ៖ តារា
ប្រភព ៖ The Sun