អ្នកគ្រូម្នាក់កំពុងបង្រៀនរឿងស៊ើបអង្កេតសាកសព អោយនិស្សិតពេទ្យមួយក្រុម ហើយក៏លើកជាសំណួរថាៈ-
- មើល៏! នរណាដឹងខ្លះថា សពនេះលង់ទឹកស្លាប់ ឬទេ?
និសិ្សតពីរនាក់បានឆ្លើយស្របគ្នាឡើងថាៈ
បាទ! គឺមានតែវះកាត់មើលថាមានទឹកនៅក្នុងសួត ឬក្រពះអាហារឬអត់!
អ្នកគ្រូគា្រន់តែញញឹម ហើយងាកទៅសួរនិស្សិតកំហិលម្នាក់ទៀតថាៈ
- មើល៏ ! ប្អូន សាន តើឯងដឹងថាសពនេះស្លាប់ដោយសារលង់ទឹកដែរឬទេ?
សាន ឆ្លើយភ្លាមថាៈ
- បាទ! អ្នកគ្រូ ធម្មតាបើដឹងថា មនុស្សនោះលង់ទឹកស្លាប់ម្លេះសមស្រែក អោយគេជួយបាត់ទៅហើយ។
- អុញ! មើលគេឆ្លើយ (អ្នកគ្រូលាន់មាត់)
ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke