ព័ត៌មានអន្តរជាតិ ៖ ទំព័រសារព័ត៌មានសឹង្ហបុរី channelnewsasia វេលាល្ងាច ថ្ងៃទី ១៦ ម្សិលមិញ នេះ ក្រោយពីបានដកស្រង់ សេចក្តីរាយការណ៍ ពីក្រសួងកិច្ចការ សេដ្ឋកិច្ច តៃវ៉ាន់ បានចេញ សម្រង់ អត្ថបទ អោយដឹងថា ក្រុមហ៊ុនតៃវ៉ាន់ ច្រើនជាង ១០០ ក្រុមហ៊ុន ត្រូវបានរកអោយឃើញ ថាទទួលរងគ្រោះ យ៉ាងដំណំ ក្រោយពីមានការវាយប្រហារ និងចូលលួចពី សំណាក់ក្រុមបាតុករ ប្រទេស វៀតណាម ខណៈ ច្រើនជាង ១០ រោងចក្រ ត្រូវបានដុតបំផ្លាញស្របពេលដែលជនជាតិ តៃវ៉ាន់ពីរនាក់ បានទទួលរងរបួស ។
របាយការណ៍ បញ្ជាក់អោយដឹងថា តៃវ៉ាន់ គឺជាដៃគូពាណិជ្ជកម្ម ដ៏ចម្បងមួយ របស់ប្រទេសវៀត ណាម ខណៈទំហំនៃការនាំចេញ និងនាំចូល មានច្រើនដល់ទៅ ២៨ កោដដុល្លារ ឯណោះ ពោល ជាដៃគូពាណិជ្ជកម្ម ដ៏មានសក្តានុពល ទី បួន បន្ទាប់ពី ប្រទេសជប៉ុន កូរ៉េខាងត្បូង និង សឹង្ហបុរី
បើតាមការប៉ាន់ប្រមាណ គូសបញ្ជាក់បានថា បណ្តាក្រុមហ៊ុន សហគ្រាសក៏ដូចជារោងចក្រច្រើនជាង ១០០០ កន្លែង មានថៅកែ ក៏ដូចជាម្ចាស់ ជាជនជាតិ តៃវ៉ាន់ នោះ រងនូវការវាយប្រហារ ពី សំណាក់ក្រុមបាតុករ ផ្ទុះការតវ៉ា ប្រឆាំងចិន នៅវៀតណាម ។
គួរបញ្ជាក់ថា ជាជំហានដំបូង ទំហំនៃការខូចខាត ពុំទាន់ត្រូវបានគេបញ្ជាក់អោយដឹងច្បាស់នោះ ទេ តែបើតាមការសន្មត់ វាអាចនឹងស្មើទំហំសាច់ប្រាក់ដល់ទៅ រាប់កោដដុល្លារ ។ ក្រសួងការបរ ទេសរបស់តៃវ៉ាន់ បានសន្យាថា នឹងជួយដល់ពលរដ្ឋរបស់ខ្លួន ដែលទទួលរងនូវឥទ្ធិពលមួយ នេះដោយនឹងមានការទាមទារសំណង ពីរដ្ឋាភិបាល ប្រទេសវៀតណាម ។ គួរបញ្ជាក់ថា បណ្តា វិនិយោគិនតៃវ៉ាន់ ភាគច្រើន បានវិញ មកដីកំណើត ដោយសុវត្ថិភាព ខណៈអ្នកខ្លះ បានលាន់ មាត់អោយដឹងថា សឹងតែមិនជឿ ថាអាចរួចផុត ពីសេចក្តីស្លាប់ និង នៅរស់យ៉ាងដូច្នេះ ។
អ្វីដែលជាករណី នឹកស្មានមិនដល់នោះគឺ កាលពីពេលកន្លងទៅនេះ សេចក្តីរាយការណ៍ បញ្ជាក់ បានថា មានការដុតបំផ្លាញទង់ជាតិ ប្រទេស សឹង្ហបុរី នៅឯប្រទេសវៀតណាម ពីសំណាក់ក្រុម បាតុករ អំឡុងពេលដែលមានកុបកម្មផ្ទុះឡើង ខណៈពួកគេបានគិតថា សឹង្ហបុរី ចិន ក៏ដូចជា តៃ វ៉ាន់ ជាអំបូរជាតិសាសន៍ ចេញពីដើមកំណើត ចិនដីគោក តែមួយ ។
កាលពីថ្ងៃទី ១៣ និង ១៤ កន្លងទៅ ពលកររាប់ម៉ឺននាក់ បាននាំគ្នាចេញធ្វើបាតុកម្ម ប្រឆាំង នឹងអ្វីដែលពួកគេ អះអាងថា ចិនកំពុងរំលោភលើដែនទឹករបស់ខ្លួន និងការដំឡើង ម៉ាស៊ីន ខួងប្រេង HaiYang ៩៨១ របស់ចិន នៅសមុទ្រចិនខាងត្បូង ដែលវៀតណាម ហៅថា សមុទ្រ ខាង កើត។ បាតុកម្មនេះ បានក្លាយជាអំពើហឹង្សា ហើយក្រុមហ៊ុន រោងចក្រជាច្រើន ត្រូវបាន ដុតបំផ្លាញ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ channelnewsasia