CamNews

កំសាន្ត 

ជិន ស្រីណុត បង្ហើប​ដំណើរ​កម្សាន្ត​ទៅ USA សង្ស័យ​មាន​អ្នក​ពិសេស​ទៅ​ជាមួយ

ភ្នំពេញ៖ តារាចម្រៀងស្រី ផលិតកម្ម M កញ្ញា ជិន ស្រីនុត ហៅ លីនី ក្រោយពីជោគជ័យអាជីព សិល្បៈក្នុងរយៈពេល ជាងពីរឆ្នាំមកនេះ ត្រូវបានមហាជនអ្នកគាំទ្រ មើលឃើញថា នាងកំពុងឡើងកូដខ្លាំងគួរសម ទៅលើការរកចំណូល បានពីការចេញច្រៀង លើឆាកប្រគំតន្ត្រីម្តងៗ។ ពិសេស អំឡុងពេលចុងក្រោយនេះ ហាក់ឡើងកាលីបខ្លាំង បន្ទាប់ពី ទទួលបានការហៅឲ្យចេញទៅច្រៀង ក្រៅប្រទេសជាបន្តបន្ទាប់ ដែលអាចរកចំណូលបានខ្ពស់ ពីការច្រៀង តាមបណ្តា ប្រទេសទាំងនោះ។

ជាក់ស្តែង បើក្រឡេកមកមើល ពីជីវភាពរស់នៅ ខាងក្រៅប្រចាំថ្ងៃ របស់តារាចម្រៀង មានដើមកំណើតមកពីខេត្តកំពង់ចាម កញ្ញា ជិន ស្រីនុត ឯណេះវិញ ឃើញថាចាប់តាំងពីនាងល្បីឈ្មោះ ក្នុងអាជីសិល្បៈជាបណ្តើរមកនោះ គឺតារាស្រីរូបនេះ បានវិវឌ្ឍន៍ខ្លួន ខុសប្លែកពីធម្មតា ទាំងភាពហ៊ឺហារ ដោយការប្រើប្រាស់សំភារៈថ្លៃៗ និង ការលេងខ្លួនបែបនារីទាន់ សម័យជាដើម។

ដោយភាពជោគជ័យ ជាមួយអាជីពសិល្បៈនេះហើយ ទើបប្រែក្លាយជីវិត រស់នៅរបស់តារា ជិន ស្រីនុត ពីជីវភាពលំបាក មកក្លាយជាមនុស្ស ដែលមានជីវភាពធូរធា សម្បូរប្រាក់ចាយពេញៗ ដៃ និង ថែមទាំងផ្តល់ប្រាក់ទំនុកបម្រុង ដល់ក្រុមគ្រួសារទៀតផង។

ប្រាប់គេហទំព័រ LookingTODAY កាលពីថ្មីៗកន្លងមកនេះ តារាចម្រៀងសាច់សខ្ចី កញ្ញា ជិន ស្រីនុត បាននិយាយប្រាប់ថា សម្រាប់ការងារចម្រៀង ក្នុងស្រុកបច្ចុប្បន្ននេះ គឺមានការមមាញឹ កគួរសមចំពោះការចេញច្រៀងតាមបណ្តា ខនសឺត របស់ក្រុមហ៊ុនមួយចំនួន។ ទន្ទឹមគ្នានេះ នាងក៏មានគម្រោងចេញទៅ ដើរកំសាន្ត នៅសហរដ្ឋអាមេរិក ក្នុងពេលឆាប់ខាងមុខនេះ ក្រោយពេលរៀបចំសង់ផ្ទះថ្មី ទុកឲ្យឪពុក-ម្តាយ រួចរាល់នោះ។

តារាសម្តែង ជិន ស្រីនុត បាននិយាយបញ្ជាក់ថា «ចំពោះការងារច្រៀង ក្នុងស្រុកគឺខ្ញុំរវល់ធម្មតា តែខ្ញុំក៏ចង់ប្រាប់ពីដំណឹងល្អពីរ ឲ្យបងបានដឹងផងដែរ គឺទី-១ ខ្ញុំមានគម្រោងរៀបចំលើ កផ្ទះថ្មីជូនលោកមានគុណ ទាំងពីរក្នុងខែពិសាខនេះ។ ចំណែកឯទី២-ខ្ញុំមានគម្រោង ចេញទៅ កំសាន្តនៅសហរដ្ឋអាមេរិក នៅពាក់កណ្តាល ឆ្នាំខាងមុខនេះ..បន្ទាប់ពីការងាររយាលបន្តិច»៕

អ្វីដែល ជិត ស្រីនុត បង្ហើបពីគម្រោងទៅដើរលេងនៅអាមេរិក ត្រូវបានគេសង្ស័យថា នាងមិនមែនទៅម្នាក់ឯងទេ ពោលអាចមាន មនុស្សជាទីស្រឡាញ់ម្នាក់ ទៅជាមួយដែរ ព្រោះធម្មតា ការទៅកាន់ទឹកដីនៅអាមេរិក តែម្នាក់ឯង ពុំមែនជារឿងល្អឡើយ ហើយការសប្បាយ ក៏ត្រូវថមថយដែរ ។ ម្យ៉ាងទៀតគម្រោងទៅក្រៅប្រទេសនីមួយៗ មិនមែនគិតតែ១ថ្ងៃឬ២ថ្ងៃចេញនោះទេ ពោលត្រូវគិតទុកមុនយ៉ាងហោចណាស់ក៏២ខែ ដែរ ។ ដូច្នេះនាង អាចទៅជាមួយអ្នកពិសេសណាម្នាក់មិនខាន ដើម្បីសាងអនុស្សាវរីយ៍ ជាមួយគ្នាឲ្យបានច្រើន៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh