CamNews

ព័ត៌មានអន្តរជាតិ 

ផ្ទុះឆេះ និងលិចកាប៉ាល់មុជទឹក ខណៈនាវិក ១៨ នាក់នៅលើនោះ មិនដឹងថា ស្លាប់ឬក៏រស់ (មានវីដេអូ)

ព័ត៌មានអន្តរជាតិ ៖ កាប៉ាល់ជ្រមុជទឹករបស់កងទ័ព   ជើងទឹកឥណ្ឌាមួយគ្រឿង ត្រូវបានរក
អោយឃើញថា បានផ្ទុះឆេះ និងលិចបាត់ ដោយនៅក្នុងនោះមាននាវិកនៅលើកាប៉ាល់មួយ
នេះដល់ទៅ   ១៨ រូប  នេះបើយោងតាមការដកស្រង់អត្ថបទសារព័ត៌មានពី   គេហទំព័របរ
ទេស ស្កាយ ដែលទើបតែបានចេញផ្សាយ កាលពីប៉ុន្មានម៉ោងមុននេះបន្តិច។

 បន្ទាប់ពីមានការផ្ទុះឆេះ នាវាមួយនេះក៏បានចាប់ផ្តើមលិចទឹក ខណៈពេលដែលមួយសន្ទុះ
ក្រោយមក គេមើលឃើញត្រឹមតែផ្នែកខ្លះនៃនាវាតែប៉ុណ្ណោះនៅលើផ្ទៃទឹក។ យ៉ាងណាមិញ
ប្រភពសារព័ត៌មានដដែលបន្ថែមថា     ករណីផ្ទុះឆេះនាវាមុជទឹកឥណ្ឌា ខាងលើ បានកើត
ឡើងនៅឯមូលដ្ឋានកងទ័ពនាក្រុង Mumbai ។

ដោយឡែក បើយោងតាមសម្តីអ្នកនាំពាក្យ​ លោក Narendra Kumar Vispute បានអះអាង
អោយដឹងថា    មូលហេតុដែលនាំអោយកើនការផ្ទុះឆេះ នាវាមុជទឹកមួយនេះ មិនទាន់បាន
ដឹងនៅឡើយនោះទេ    ហើយអ្វីដែលជាបញ្ហាប្រឈមនោះគឺថា  ត្រូវធ្វើការរុករកក្រុមនាវិក
ដែលមានសមាជិក ១៨ នាក់នោះអោយខានតែបាន។

គួរបញ្ជាក់ផងដែរថា នាវាមុជទឹកមួយគ្រឿងនេះមានឈ្មោះថា INS Sindhurakshak ផលិត
នៅក្នុងប្រទេសរុស្ស៊ី មានអាយុជាង ១៦ ឆ្នាំ ហើយនាពេលថ្មីៗនេះ វាទើបតែធ្វើដំណើរវិល
ត្រលប់មកពីប្រទេសរុស្ស៊ីវិញ បន្ទាប់ពីទៅទីនោះធ្វើការរុះរើម៉ាស៊ីន ក៏ដូចជាតំលើងកំលាំង
ម៉ាស៊ីនអោយកាន់តែប្រសើរជាងមុន។

គួររំឭកផងដែរថា នាវាមួយនេះ   កាលពីអំឡុងខែកុម្ភៈ ឆ្នាំ  ២០១០ កន្លងទៅ វាក៏ធ្លាប់បាន
ឆាបឆេះរួចម្តងហើយ ខណៈពេលដែលខ្លួនចូលសំចត នៅឯក្រុង Visakhapatnam ភាគខា
ងត្បូងប្រទេសឥណ្ឌា     ដោយបានសម្លាប់នាវិកវ័យ ២៤ ឆ្នាំម្នាក់  ខ​ណៈពីរនាក់ផ្សេងទៀត
រងរបួសដោយការរលាកភ្លើង៕

ព័ត៌មានអន្តរជាតិ មួយចំនួនផ្សេងទៀត ដែលមិត្តអ្នកអាន អាចនឹងមានចំណាប់អារម្មណ៍

- ជម្លោះក្នុងគុក ញ៉ាក់សាច់ លោតចុះពីជាន់ទី ១ ដើម្បីគេច ពីការតាមចាក់ស្រស់ (មានវី
ដេអូ)

- បែកគំនិត នាំគ្នាលេងបៀរម៉ាជាំង (mahjong) ក្នុងអាងទឺក ព្រោះរត់គេច ពីរលកកំដៅ
- ផ្អើលទស្សនាវីដេអូ   មិនធ្លាប់ចេញផ្សាយ  រលកយក្សស៊ូណាមិ វាយប្រហារក្រុង ខ្ទេច
ក្នុងមួយពព្រិចភ្នែក

ដោយ​ ៖ រិទ្ធី
ប្រភព ៖ ស្កាយ


Tags: India Submarine India INS Sindhurakshak