កាលពីប៉ុន្មាន ខែមុន មានកុមារី វ័យ ៧ ឆ្នាំម្នាក់ បានធ្វើអោយ កម្មវិធី Got Talent ប្រទេស Norway រំជើបរំជួល ដោយសារតែ សមត្ថភាពច្រៀង និងសំលេង ដ៏អស្ចារ្យរបស់នាង ។ ដោយសារតែបទ Gloomy Sunday នោះ Angelina Jordan បាន ក្លាយជាតារា ដ៏ល្បីក្នុងដួងចិត្ត ទស្សនិកជន រួចបាត់ ទៅហើយ ។
ដោយសារតែភាព ល្បីល្បាញរបស់នាង Angelina ត្រូវបានកម្មវិធី ទូរទស្សន៍ The Later Show ឲ្យ នាងច្រៀង មួយបទ ។ Angelina បានបញ្ចេញសំនៀង ដ៏ក្រអួនក្រអៅ របស់នាង លើបទដែលមាន ចំណងជើងថា " Fly Me To The Moon " ។ Angelina ត្រូវបានគេ កោតសរសើរថា សំលេងរបស់ នាងពិរោះ ដូចនិង Amy Winehouse អញ្ចឹង ។ ឥលូវកុំអោយ ទស្សនិកជន ទន្ទឹងរង់ចាំយូរ យើង ទៅទស្សនា និងស្តាប់សំនៀងរបស់នាង ម្តង ៕
ដោយ ៖ លីលី
ប្រភព ៖ youtube