ព័ត៌មានកីឡា៖ ខ្សែការពារក្លឹប Man United កាលពីយប់មិញ បានទទួលរងការប៉ះទង្គិចជាមួយកីឡាករ ខ្សែការពាដូចគ្នា របស់ក្លឹប PSV ក៏បួសយ៉ាងធ្ងន់ធ្ងរ ដោយបាក់ជើងខាងស្ដាំ ខណៈដែលកីឡាករបានចូលលេង មិនទាន់នឹងបាន ២០ នាទីផងនោះ។
Luke Shaw ដែលជាជញ្ជាំងការពារដ៏រឹងមាំរបស់ ក្លឹប Man United ក្នុងការប្រកួតកាលពីយប់មិញ បានត្រូវកីឡាករ ខ្សែការពារ ក្លឹប PSV ឈ្មោះថា Hector Moreno រត់បុក ប៉ែងជើងក្រោមផ្ដួល រមាលខ្លួនជាច្រើនត្រឡប់ រហូតបាក់ជើង មិនអាចបន្ដការប្រកួតទៅទៀត។ Luke Shaw ដួល សម្រាក់បាន ១០នាទី បន្ទាប់ មក ទើបដាក់លើស្នែងសែងចេញទៅក្រៅទីលានប្រកួត ជាមួយនឹង ខ្យល់អុកស៊ីសែន ។ យោងតាមការអះអាងចេញពីក្លឹប បានបន្ដថា របួសរបស់ Luke Shaw មិនមែនធម្មតាឡើយ ដែលគេនឹងត្រូវឆ្លងកាត់ការវះកាត់ នៅពេលត្រលប់ទៅក្លឹប វិញ។
លោក Louis Van Gaal បានថ្លែងថា វាគឺជាហេតុការណ៍មួយគួឲ្យខ្លាចណាស់ ហើយវាក៏ជាការរត់បុកដ៏អាក្រក់ផងដែរ ដែលកីឡាកររបស់គាត់មានគ្រោះថា្នក់រហូតដល់ទៅ ដាក់ខ្យល់អុកស៊ីសែន ហើយសែងចេញទឹកភ្នែកនោះទេ។
ស្ថិតក្នុងហេតុការណ៍គ្រោះថា្នក់យ៉ាងនេះ កីឡាករ Hector Moreno នៅតែអាចគេចផុតពីការពិន័យកាត ក្រហមដកសិទ្ធពីការប្រកួត។ ចំណែក ក្លឹប លោក Louis Van Gaal ក្រោយចប់ការប្រកួតហើយ កីឡាករត្រូវមានរបួស នឹង លទ្ធផលក៏ចាញ់គេទៀត ។
គូសបញ្ជាក់ផងដែរថា ព្រឹត្ដិការណ៍នៅយប់នេាះ ក្លឹប Man United បានអវត្ដមានខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ក្លឹបគឺ កីឡាករ Wayne Rooney ដោយមានបញ្ហាជើងដូចគ្នា។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី