ព័ត៌មានកីឡា៖ ខ្សែប្រយុទ្ធជើងថ្មី វ័យក្មេង តែងតែនាំសំណាងដល់ ក្លឹប Man City ក្នុងរយៈពេលប្រកួតថ្មីៗនេះ បានប្រើស្ដាយ សញ្ញាស្រដៀងគ្នាទៅនឹង កីឡាករខ្សែប្រយុទ្ធលំដាប់ថ្នាក់ពិភពលោក ប្រចាំនៅក្លឹប Real Madrid គឺកីឡាករ Cristaino Ronaldo ដោយប្រើសញ្ញា CR7 ចំណែកកីឡាករ វិញគឺ RS7 ។
កីឡាករ Raheem Sterling គឺជាខ្សែប្រយុទ្ធវ័យក្មេងដែល ក្លឹប Man City ទើបតែផ្ទេរចេញពីក្លឹប Liverpool ក្នុងតម្លៃខ្លួន ៤៩លានផោន ខណៈពេលថ្មីៗនេះ កីឡាករបានបង្ហាញឲ្យឃើញពីនិមិត្ដសញ្ញាផ្ទាល់របស់កីឡាករ គឺ RS7 មានភាពប្រដៀងគ្នាទៅនឹង និមិត្ដសញ្ញារបស់កីឡាករ Cristiano Ronaldo ប្រើគឺ CR7 ។ ភាពស្រដៀងគ្នានេះ ដោយកីឡាករពាក់លេខ ៧ នឹង អក្សរមួយតួដូចគ្នា ខុសត្រង់ទីតាំងនិងអក្សរមួយផ្សេងទៀតតែប៉ុណ្ណោះ។
ចំណុចសំគាល់ដែលត្រូវបានគេចាប់អារម្មណ៍ពេលនោះ គឺលេចខ្លួនឡើងកាលពីក្លឹប Man City ប្រកួតជាមួយ Chelsea ក្នុងទឹកដីរបស់ខ្លួន ហើយម្ចាស់ឧបត្ថម្ភធំ ក៏ជាក្រុមហ៊ុន Nike ផងដែរ ។ តោះទស្សនារូបភាពទាំងអស់គ្នា៖
ដោយ៖ អឿ អ៊ុយ
ប្រភព៖ dailymail