CamNews

តារា 

អាង សូនីតា គ្រោង ភ្ជាប់​ពាក្យ​ជា​មួយ​ប្រុស ឯ​នាយ​សមុទ្រ ក្នុង​រដូវ​រងា

ភ្នំពេញ៖ តារាសម្តែងថ្ពាល់ខួចនាង អាង សូនីតា បន្ទាប់ពីផ្តាច់ទំនាក់ទំនង ស្នេហាជាមួយគូស្នេហ៍បុរសសង្ហា វ័យជាង៣០ឆ្នាំកូនថៅកែ ស្ថានីយប្រេងសាំង មកក៏លេចឮថា នាងមានស្នេហាថ្មីជាបន្តបន្ទាប់ ប៉ុន្តែដំណឹងទាំងនោះ ត្រូវបាន នាងបានបដិសេធ និងច្រានចោល ក្រោមហេតុផលថា បេះដូងនាងនៅទំនេរស្អាត។

ស្របពេលដំណឹងស្នេហាថ្មីរបស់កញ្ញា អាង សូនីតា ទើបស្ងប់ស្ងាត់មួយរយៈពេលខ្លីតែ ថ្មីៗនេះក៏លេចធ្លាយដំណឹងមកថា អាង សូនីតា កំពុងតែ សម្ងំលួចសាងសម្ព័ន្ធ ភាពស្នេហ៍ស្ងាត់ៗ ជាមួយបុរសអាណិកជនខ្មែរ សម្បូរទ្រព្យរស់នៅនាយសមុទ្រមានវ័យ៥០ឆ្នាំប្លាយ។ លើសពីនេះ បុរសម្នាក់នោះហាក់កំពុង យកចិត្តទុក្ខដាក់ខ្លាំង លើការទំនុកបម្រុង ដល់ជីវភាពប្រចាំថ្ងៃ របស់នាងលើការ ចាយវាយផ្សេងៗ។
ប្រភពកៀកកិត តារាស្រីធ្លាប់ មានឈ្មោះល្បីគួរសមក្នុងពិភពសិល្បនាង អាង សូនីតា បានបង្ហើបប្រាប់ថា ចំណងស្នេហាអាថ៌កំបាំងរវាង កញ្ញា អាង សូនីតា ជាមួយនឹងបុរសគូស្នេហ៍ រស់នៅអាមេរិក ពេលនេះកំពុងតែឈានដល់ដំណាក់កាល នៃការសាងជីវិតសុភមង្គល នាពេលដ៏ខ្លី ខាងមុខ។ មិនត្រឹមតែប៉ុណ្ណោះ ប្រភពក៏បានទម្លាយមកថា អាង សូនីតា គ្រោងរៀបចំពិធីភ្ជាប់ពាក្យ ជាផ្លូវការក្នុងអំឡុងរដូវរងាចុងឆ្នាំ២០១៥ ខាងមុខនេះ។

ប្រភពដដែល បាននិយាយបន្តថា សម្រាប់ពិធីភ្ជាប់ពាក្យ របស់តារាសម្តែងថ្ពាល់ខួច កញ្ញា អាង សូនីតា ទំនងអាចមិនធ្វើដោយ បើកចំហរនោះទេ គឺគ្រាន់តែធ្វើឡើង ដោយមានការចូលរួមដឹងឮពីចាស់ ទុំទាំងសងខាង១០ឬ២០នាក់ប៉ុណ្ណោះ។ រួចហើយគូស្នេហ៍ទាំងពីរ បំពាក់ចិញ្ចៀនបញ្ចាំចិត្ត ឲ្យគ្នាទៅវិញទៅមក ដើម្បីតំណាងជាសក្ខីភាព ឆ្ពោះទៅថ្ងៃរៀប មង្គលការ។

ប្រភពបានបន្ថែមថា បច្ចុប្បន្នអ្នកទាំងពីរ បានទាក់ទងគ្នាជាប្រចាំ តាមរយៈការឆ្លើយឆ្លងគ្នា តាមទូរស័ព្ទ និងការប្រើប្រាស់ប្រព័ន្ធ ទំនាក់ទំនងសង្គមហ្វេសប៊ុក ព្រមទាំងស្កាយជាដើម។ បុរសដែលមានទំនាក់ ទំនងស្នេហា ជាមួយ អាង សូនីតា ត្រូវបានប្រភព បញ្ជាក់ថា ធ្លាប់ចុះឡើងស្រុកខ្មែរ ហើយបានជួបគ្នាជាមួយ អាង សូនីតា តាមរយៈការណែនាំ ពីមិត្ត រហូតដាក់ការស្រឡាញ់ខ្លាំង មកលើរូបនាង ។
កាលពីរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៥នេះ គេហទំព័រ LookingTODAY បានព្យាយាមទាក់ទង ដើម្បីសុំការ បំភ្លឺពីសំណាក់ កញ្ញា អាង សូនីតា តាមទូរស័ព្ទ ប៉ុន្តែ មិនអាចទំនាក់ទំនង បានទេនៅពេលនេះ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh