ព័ត៌មានកីឡា៖ ក្នុងមិត្ដិភាពប្រកូត LEAGUE CUP កាលពីព្រឹកមិញ ជំនួបគ្នារវាងក្រុមម្ចាស់ផ្ទះ Liverpool ត្រូវប៉ះជាមួយ Chelsea លទ្ធផលបង្ហាញក្រុមទាំង ពីររកបានពិន្ទុ ១ គ្រាប់ស្មើគ្នា រហូតចប់ការប្រកួត។
ថ្នាក់ដឹកនាំក្រុម Liverpool លោក Brendan Rodgers មិនសូវជាស្រណុកចិត្ដការប្រកួតមួយនេះ ប៉ុន្មានទេ ក្រោយពីធ្លាប់ទទួលបានបទពិសោធន៍ការប្រកួតជាមួយក្រុមនេះ ៣ ដងកន្លងមក Liverpool មិនដែលមាន សំណាងអាចយកឈ្នះ បានឡើយ រហូតមកទល់ពេលនេះ គ្រាន់តែចាប់ផ្ដើមការប្រកួតត្រឹមតែ ១៨ នាទី Chelsea អាចរកបាន ១ គ្រាប់ដោយការប៉េណង់ទីរបស់ Eden Hazard ។ ប៉ុន្ដែផ្ទុយនឹងការយល់ឃើញដូច្នោះ Liverpool បានប្រែទឹកមុខឡើងជាថ្មីវិញ ខណៈនាទីទី ៥៩ ដោយការរកគ្រាប់បាល់បាន ១ គ្រាប់ របស់កីឡាករ Raheem Sterling រហូតចប់ការប្រកួត ក្រុមទាំងពី មានពិន្ទុ ១ គ្រាប់ក្នុងដៃស្មើគ្នា ។
យោងតាមការបកស្រាយ គេហទំព័រអន្ដរជាតិ Mirror បានឲ្យដឹងថា លទ្ធផលប្រកួតម្ដងនេះ Liverpool ពិតជាសប្បាយចិត្ដ បើទោះបីជាក្រុម មិនអាចទទួលបានជោគជ័យក៏ដោយ។ ប៉ុន្ដែអ្វីដែលសំខាន់នោះ គឺសមត្ថភាពលេងក្នុង ក្រុមពេលនេះមានការប្រែប្រួល រីកចម្រើនជាងមុន មិនអាចឲ្យក្រុមខ្លាំង Chelsea កាច់បំបាក់បាននោះទេ ។ ម្យ៉ាងវិញទៀត Chelsea បើកុំតែបានគ្រាប់ ប៉េណង់ទីមុនគ្រាប់ ដំបូង ប្រហែលជា ត្រូវវិលត្រលប់ទៅផ្ទះវិញស្ពាយការបរាជ័យមិនខានឡើយ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ BBC & Mirror