CamNews

កំសាន្ត 

"ពូម៉ូតូឌុប" ខេម បាន​វិល​ទៅ​រក​អាជីព​ដើមហើយ (Video Inside)

ភ្នំពេញ៖ ថ្មីៗនេះ តារាចម្រៀង របស់ផលិតកម្មថោន លោក ខេម ដែលធ្លាប់មាន ប្រវត្តិជាអ្នករត់ម៉ូតូឌុប កាលពីមុន ចូលសិល្បៈនោះ បានចេញនូវ ខ្សែវីដេអូ ចម្រៀងខារ៉ាអូខេ មួយបទមានចំណងជើងថា "ពូម៉ូតូឌុប" ដែលទទួលបាន នូវការគ្រាំទ្រ យ៉ាងខ្លាំង ពីសំណាក់ទស្សនិកជន។

បទ "ពូម៉ូតូឌុប" ជាសាច់រឿងមួយ បានលាតត្រដាង អំពីរឿងរ៉ាវស្នេហាបោកប្រាស់ របស់និស្សិតស្រី ចិត្តសាវាម្នាក់ មកលើ បុរសអ្នករត់ម៉ូតូឌុប ចិត្តស្មោះ ព្រោះតែខាងស្រី សំឡឹងឃើញបុរសអ្នកមានផ្សេង ដែលប្រហែលជាអាច ផ្តល់អ្វីៗសម្រាប់នាងបានគ្រប់យ៉ាង។ គួរឲ្យអាណិត លោក ខេម ណាស់! ពាក្យថា "បង" ដែលគេធ្លាប់ហៅ ចេញពីបបូរមាត់ ដ៏ទន់ភ្លន់របស់នារី ដែលខ្លួនស្រឡាញ់ ជាច្រើនឆ្នាំ បានប្រែក្លាយទៅជាពាក្យ "ពូម៉ូតូឌុប" ទៅវិញ ធ្វើឲ្យខេម សម្រក់ទឹកភ្នែក ឈឺចាប់ស្ទើរគាំងបេះដូង នៅចំពោះមុខប្រុសថ្មី។

ចង់ដឹងថា សាច់រឿងយ៉ាងណា សូមទស្សនា ទាំងអស់គ្នា៖


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh