CamNews

កីឡាអន្តរជាតិ 

ស្មានមិនដល់យន្ដការរបស់ Chelsea ធ្វើឲ្យបណ្ដាក្លឹបនៅ Premier League សុំខ្មាស់ ជាពិសេស Liverpool

ព័ត៌មានកីឡា៖ យន្ដការថ្មីរបស់ Chelsea កំពុងតែបង្អៅទឹកចិត្ដកីឡាកររបស់ខ្លួនយ៉ាងពេញចិត្ដជាខ្លាំង ជាមួយនិង ការតម្លើងប្រាក់ពលកម្មរបស់កីឡាករ​ ថ្លៃបំផុតក្នុងចំណោមក្លឹបជាច្រើននៅអង់គ្លេស ។ 

បច្ចុប្បន្ន Chelsea បានកំពុងតែក្លាយខ្លួនទៅជាក្លឹបគំរួទីមួយក្នុងចំណោម​បណ្ដាក្លឹបនៅ Premier League ទាំង អស់ដែលហ៊ានយល់ព្រមចំណាយប្រាក់ខែដ៏ជាទីគាប់ចិត្ដដល់បុគ្គលិក របស់ខ្លួ​ន ដោយស្របពេល​ថ្មីៗ​នេះ មានដំណឹងលេចឮយ៉ាងក្ដៅគគុក ចេញពីក្រុម Liverpool ទាក់ទងនិង បញ្ហាដែលស្ទើនិងបាត់បង់​កីឡាករ​​​របស់​ខ្លួន ដោយគ្រាន់តែរឿង តម្លើងប្រាក់ខែនេះ។ ហើយទឹកប្រាក់ដែល Chelsea បានផ្ដល់ជូនកីឡាករ​របស់ខ្លួនគឺ​ គឺដល់ទៅ ៩.១៥ ផោន​ក្នុងមួយម៉ោង ។ 

ស្របនិងការលើកឡើង ដូច្នោះ លោក  Rhys Moore ប្រធានចាតចែងប្រាក់ខែគោលរបស់ក្លឹប Chelsea បាន​មានប្រសាសន៍ថា វាជារឿងមួយដែលចាំបាច់បំផុតសម្រាប់ Chelsea ក្នុងគោលបំណងរក្សាឲ្យបាន​នូវយន្ដការ​ដ៏រឹងមាំរបស់ក្លឹប ដោយផ្ដល់គុណប្រយោជន៍ដល់បុគ្គលិក និង​​ កីឡាកររបស់ខ្លួនជាចាំបាច់ ។ ​ហើយកន្លងមកយើងធ្លាប់បានដឹងហើយថា មានស្ថាប័ណ្ណ អង្គការជាង ១០០០ កន្លែងដែលមានបញ្ហាលើ​ប្រាក់ខែ ហេតុដូច្នេះហើយ ក្នុងនាមពួកយើងជាក្លឹបដែលកំពុងតែមានគោលជំហរខ្ពស់ ត្រូវតែមាន​ការព្រួយបារម្មណ៍ពីបញ្ហានេះ។ 

ស្ថានភាពប្រាក់ខែតាមបណ្ដាក្លឹប​ខាងក្រៅ ទីក្រុងឡុងដុង មាន ២ លក្ខខ័ណគឺ ៧.៨៥ ផោន​ក្នុងមួយម៉ោង​ និង ៦.៥០ ផោន ក្នុងមួយម៉ោង ។ 


ដោយ៖ អឿ អ៊ុយ
ប្រភព៖ Mirror  

 


Tags: Sport News Chelsea