CamNews

ព័ត៌មានអន្តរជាតិ 

តុលាការ រដ្ឋធម្មនុញ្ញថៃ សម្រេចដកតំណែង លោកស្រី យីងឡាក់ និង គណៈរដ្ឋមន្រ្តី ៩ រូបផ្សេងទៀត

ព័ត៌មានអន្តរជាតិ ៖   យោងតាម  ការដកស្រង់ អត្ថបទផ្សាយ  ពីគេហទំព័រសារព័ត៌មាន The Nation របស់ប្រទេសថៃ   ដែលទើបតែបានចេញផ្សាយ  វេលាថ្ងៃត្រង់ មុននេះបន្តិច នៅម៉ោង ២ និង ៥ នាទី រសៀលអោយដឹងថា តុលាការធម្មនុញ្ញរបស់ ប្រទេសថៃ នៅរសៀលថ្ងៃនេះបានសម្រេចដក តំណែង នាយករដ្ឋមន្រ្តី លោកស្រី យីង ឡាក់     និង មន្រ្តីជាន់ខ្ពស់ចំនួន ៩នាក់ទៀត ជុំវិញការរំលោភបំពាន លើការប្រកាសតែងតាំង អគ្គលេខាធិការនៃ ក្រុមប្រឹក្សាសន្ដិសុខជាតិ នៅឆ្នាំ២០១១ ។

សេចក្តីរាយការណ៍ដដែល បញ្ជាក់អោយដឹងថា បណ្តាសមាជិក គណៈរដ្ឋមន្រ្តី លោកស្រី យីងឡាក់ ទាំង ៩ នាក់នោះរួមមានដូចជា ៖ ឧបនាយករដ្ឋមន្រ្តី Pracha Promnog រដ្ឋមន្រ្តីក្រសួងការងារ Chalerm Yoobamrung ឧបនាយករដ្ឋមន្រ្តី Plodprasop Suraswadi ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋ មន្រ្តីក្រសួងហរិញ្ញវត្ថុ Kittiratt Na-Ranong រដ្ឋមន្រ្តីក្រសួង ការបរទេស Surapong Tovichakchaikul រដ្ឋមន្រ្តីខុន្តិការិយាល័យ នាយករដ្ឋមន្រ្តី Santi Promphat រដ្ឋមន្រ្តីក្រសួង ទូរគមនាគមន៍ Anudith Nakornthap ឧបនាយករដ្ឋមន្រ្តី ក្រសួងការពារជាតិ Gen Yuthasak Sasiprapha និង Siriwat Kach - ornprasart ឧបនាយករដ្ឋមន្រ្តីក្រសួងកសិកម្ម ៕

អាន - យីងឡាក់ ប្រឈមនឹងការចុះចេញ ពីតំណែង ខណៈរងការចោទប្រកាន់ ពីបទរំលោភបំពាន អំណាច ?

ប្រែសម្រួល ៖​ កុសល
ប្រភព ៖ nationmultimedia


Tags: National news Khmer stars Cambodia Ent news