CamNews

សំណើច 

សំណើច រឿង៖ ច៎ា! អ្នកគ្រូ ខ្ញុំខ្លាច ប្រឡងធ្លាក់!

ថ្ងៃនេះ ជាថ្ងៃ​ប្រឡង ​ចូល​មហាវិទ្យាល័យ​ពេទ្យ ពេលចូលក្នុងបន្ទប់អ្នកគ្រូ បានសួរថា​៖
ប្អូនៗ​ តើ​ប្អូន​ខ្លាច​អ្វី​ជាងគេ ​៖


-ខ្លាច​ម្ជុលចាក់​ថ្នាំ​
-ខ្លាច​វះកាត់​
-ខ្លាច​ខ្មោច​អ្នកជំងឺ​
-ខ្លាច​ក្លិនស្អុយ​ឆ្អាប​

ពេលនោះ មានសិស្សម្នាក់ បានឆ្លើយ​ភ្លាម​ថា​៖
- ចា​ស​! អ្នកគ្រូ​ ​ចំណុច​ខាងលើ​ទាំង​ប៉ុន្មាន ខ្ញុំ​មិន​ខ្លាច​ទេ​!

អ្នកគ្រូ៖ បើ​មិន​ខ្លាច​ តើ​ប្អូន​ខ្លាច​អ្វី​ទៅ​?
សិស្ស៖ ចា​ស​! រឿង​ដែល​នាងខ្ញុំ​ខ្លាច​បំផុត​នោះ​គឺ ឥឡូវនេះ ខ្ញុំខ្លាច​ប្រឡង​ធ្លាក់​!

ដោយ៖ វណ្ណៈ