CamNews

ព័ត៌មានអន្តរជាតិ 

អាសន្ន ៖ ក្រឡាប់ផ្ងារជើង រថយន្ត ដឹក អាស៊ីត ស៊ុលផួររិក ២០តោន គីមីខ្លាំង ដល់ទៅ៣គ.ម

ព័ត៌មានអន្តរជាតិ ៖ រថយន្តដឹក អាស៊ីត ស៊ុលផួររិក (Sulfuric Acid) ចំណុះដល់ទៅ ២០តោននោះ បានក្រឡាប់ផ្ងារជើង នៅឯតំបន់ស្វ័យយ័ត Guangxi Zhuang ភាគខាងត្បូងប្រទេសចិន នេះបើ យោងតាមការចេញផ្សាយ ពីទំព័រសារព័ត៌មានទាន់ហេតុការណ៍ អ័រតេ ក្រោយពីបានដកស្រង់ ពី ប្រភពសារព័ត៌មានក្នុងស្រុកចិន Sina ។ 


                                                   *បញ្ជាក់ ៖ រូបភាពឯកសារ

ផលប៉ះពាល់នៃសារជាតិ គីមី ត្រូវបានគេរាយការណ៍ឲ្យដឹងថា រងនូវផលប៉ះពាល់ តំបន់នោះ រយៈ ៣គ.ម ជុំវិញទីតាំងកើតហេតុ។ ហេតុការណ៍ខាងលើនេះ បានកើតឡើង នៅទីក្រុង​ Beihai ។ គួរ បញ្ជាក់ថា រថយន្តដឹកទំនិញ ដឹក អាស៊ីត ស៊ុលផួររិក (Sulfuric Acid) ចំណុះដល់ទៅ ២០តោននោះ បានបុកគ្នាជាមួយនឹងរថយន្តអ្នកដំណើរមួយគ្រឿង មុននឹងក្រឡាប់ផ្ងារជើង​។ ប៉ូលីស បានចុះអន្ត រាគមន៍តំបន់កើតហេតុ ខណៈទឹកក្រូចឆ្មារជាច្រើនតោនត្រូវបានប្រើប្រាស់ ដើម្បីបន្សាបជាតិអាស៊ីត ស៊ុលផួររិក ៕



ប្រភព ៖ អ័រតេ 

ប្រែសម្រួល ៖ កុសល


Tags: china Chemical Int news Hot news Acid