CamNews

ព័ត៌មានអន្តរជាតិ 

តវ៉ាកក្រើក វ៉ាស៊ីនតោន កុំឱ្យអាម៉េរិក វាយប្រហារស៊ីរី

វ៉ាស៊ីនតោន ៖ក្រុមអ្នកតវ៉ា ធ្វើដំណើរតាមដងផ្លូវនានា ក្នុងរដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃសៅរ៍នេះ
ដោយទទូចស្នើសុំ ឱ្យព្រឹទ្ធសភាអាម៉េរិក ជំទាស់ទៅនឹងផែនការ ចំណាត់ការយោធាប្រឆាំងស៊ីរី
របស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យនេះ ឱ្យដឹងថា ក្រុមអ្នកតវ៉ា បាន ជួបជុំគ្នា
នៅក្បែងសេតវិមាន ដោយស្មូតឮៗ នូវពាក្យស្លោកនានា ដែលថា “អ្នកត្រូវការសង្រ្គាម បន្ថែមទៀត
យើងនិយាយ គ្មានទេសង្គ្រាម” “អូបាម៉ា ដកដៃចេញពីស៊ីរី សភាដកដៃចេញពីស៊ីរី”។

ក្រុមបាតុករបានដើរជារង្វង់ នៅលើផ្លូវចូលទៅកាន់ សេតវិមាន ដោយដៃកាន់ផ្ទាំងក្រដាសៗ និង
អានលាន់ ឮខ្លាំងថា “ទៅទម្លាក់គ្រាប់បែកនៅស៊ីវី មិនមែនការពារប្រជាជនទេ ផ្ទុយសម្លាប់ប្រជាជន
ទៅវិញទេ”។ រីឯបាតុករខ្លាំង វិញ នាំគ្នាលេងបាល់ទាត់ នៅមុខសេតវិមាន និងបានស្រែកឌឺឱ្យថា
“លេងបាល់វិញ កុំធ្វើសង្រ្គាមអី”៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social ព័ត៌មានអន្តរជាតិ