CamNews

ព័ត៌មានអន្តរជាតិ 

សង្ឃ​មួយ​ក្រុម​នាំ​គ្នា រាំ​ច្រៀង​ដូច​ស្ទាវ កំពុង​ឡើង​ក (Video Insie)

ថៃ៖ ថ្មីៗនេះអ្នកប្រើប្រាស់ បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានឃើញវីដេអូឃ្លីប ដែលមាន រយៈជាង៣នាទីមួយ បង្ហាញពីសង្ឃមួយក្រុម បាននាំគ្នារាំច្រៀងយ៉ាង សង្ហាដូចជាមនុស្សធម្មតា និងខ្វល់ពីវិន័យក្នុង ព្រះពុទ្ធសាសនា នាំឲ្យខូចកិត្តិយសព្រះសង្ឃដទៃ ដែលស្អាតស្អំ។

វីដេអូឃ្លីប ដែលបង្ហាញពី សង្ឃកំហូចមួយក្រុម លួចរាំច្រៀងដូចជាក្មេងស្ទាវនោះ ត្រូវបានគេដឹង យ៉ាងច្បាស់ថា ជាសង្ឃក្នុងប្រទេសថៃ ហើយត្រូវបានអ្នកប្រើប្រាស់បណ្តាញ សង្គមហ្វេសប៊ុក រិះគន់ យ៉ាងចាស់ដៃ ពីទង្វើអសីលធម៌នេះ ។

គេដឹងថាសាសនាព្រះពុទ្ធ គឺជាសាសនាដ៏ល្អមួយ សម្រាប់ឲ្យមនុស្សគោរព ប្រតិបត្តិ មិនគួរណា បួសធ្វើជាសង្ឃ ដែលត្រូវគេគោរពហើយ បែរជាមកធ្វើអំពើឡប់ឡែបែបនេះទេ ។ តែទោះជា យ៉ាងណា នេះគឺគ្រាន់តែជា សង្ឃមួយក្តាប់តូច តែប៉ុណ្ណោះ ដែលភ្លើតភ្លើន មិនគោរពវិន័យ ព្រះពុទ្ធសាសនា និងបានយកព្រះពុទ្ធសាសនាមកជាន់ឈ្លីបែបនេះ មិនបានន័យថា ព្រះសង្ឃ ទាំងអស់ក្នុងប្រទេសថៃ សុទ្ធតែប្រព្រឹត្តិបែបនេះទេ។

ទស្សនាសកម្មភាព ច្រៀងរាំយ៉ាងសប្បាយ ពីសំណាក់ព្រះសង្ឃ មួយក្រុមនេះ ដូចខាងក្រោម៖

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social thailand ព័ត៌មានអន្តរជាតិ