ភ្នំពេញ៖ តារាសម្តែងស្រីស្រស់ រាងតូចច្រឡឹង កញ្ញា នេត សុចរិយា កាលពីរាត្រីយប់មិញនេះ ត្រូវបានបុរសកំពូលស្នេហ៍ ជាថៅកែស្រា Chivak បានជះលុយរៀបចំពិធីជប់លៀង ខួបកំណើតឲ្យគូស្នេហ៍ យ៉ាងសប្បាយរីករាយ និងពោរពេញទៅដោយ កាយវិការផ្អែមល្ហែម ស្ទើរតែស្មើនឹងពិធីមង្គលការទៅហើយ ។
ទស្សនិកជន បានដឹងជាយូរមកហើយថា តារាសម្តែងស្រីវ័យក្មេង កញ្ញា នេត សុចរិយា បានសម្ងំបង្កាត់ភ្លើងស្នេហ៍ ជាមួយបុរសអ្នកជំនួញរូបនេះ ជាច្រើនឆ្នាំមកហើយ ដោយជារឿយៗពួកគេតែងតែ បណ្តើរគ្នាចូលរួម កម្មវិធីអ្នកសិល្បៈ ចេញមុខចេញមាត់ក្នុងសង្គម ធ្វើឲ្យមហាជន និងអ្នកសិល្បៈខ្លះ មានការយល់ច្រណែន និងស្នេហា របស់ពួកគេទាំងពីរជាខ្លាំង ។
តួយ៉ាងដូចកាលពីរាត្រីយប់មិញនេះ ដើម្បីយកចិត្តថ្លើមគូស្នេហ៍ ដែលជាស្រីស្អាត បុរសគូស្នេហ៍នាង បានចាយលុយ រៀបចំកម្មវិធីជប់លៀង ឲ្យគូស្នេហ៍រូបស្អាត នៅហាង V-Friend ដោយមានវត្តមានមិត្តជិតដិត ក្នុងវិស័យសិល្បៈ ចូលរួមយ៉ាងច្រើនកុះករ។ នៅក្នុងពិធីនោះ គេសង្កេតឃើញគូស្នេហ៍មួយនេះ មានភាពផ្អែមល្ហែមល្អូកល្អឺន ជាមួយគ្នា ខ្លាំង។
បើទោះបីជាគូស្នេហ៍រូបនេះ បានចំណាយលុយ រៀបចំកម្មវិធីជប់លៀង ខួបកំណើតឲ្យមិត្តស្រីខ្លួន ក៏ដោយ តែសម្រាប់កាដូពិសេស ដែលថៅកែស្រា Chivak ប្រគល់ជូនគូស្នេហ៍នោះ មិនត្រូវបានគេទម្លាយឲ្យដឹងឡើយ ព្រោះម្ចាស់សាម៉ីខ្លួន ទាំងពីរនេះ មិនចង់បង្ហាញឲ្យទស្សនិកជនដឹង ជាសាធារណៈឡើយ ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល